ព័ត៌មានទាន់ហេតុការណ៍
 1. Update៖ ហេតុការណ៍បាក់ដងសន្ទួច នៅការដ្ឋានមួយនៅក្រុងប៉ោយប៉ែត ក្នុងហេតុការណ៍បណ្តាលឲ្យមនុស្សរងរបួសស្លាប់មនុស្ស 5 នាក់របួស 4នាក់  2. BREAKING: ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់ ក្នុងករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត  3. សេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូលសំរាម និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០  4. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់

ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨

ម៉ូស្គូ៖ជប៉ុន បានក្លាយជាក្រុមចុងក្រោយគេ បន្ទាប់ពី៤ក្រុមផ្សេងទៀតនៅអាស៊ីហាលអាវអស់ហើយនោះមានដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អូស្រ្តាលី និងកូរ៉េខាងត្បូង ដែលត្រូវជួបក្រុមនៅប្លុកអឺរ៉ុប ប៉ូឡូញនាម៉ោង ៩យប់នេះ ម៉ោងដំណាលគ្នា សេណេហ្គាល់ ប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H ជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

បច្ចុប្បន្ន ជប៉ុន កំពុងមាន ៤ពិន្ទុឈរនៅកំពូលតារាងនៃពូល H បណ្តោះអាសន្ន តាមពីក្រោយដោយក្រុមអាហ្រ្វិក សេណេហ្គាល់ មាន៤ពិន្ទុស្មើគ្នា ក្រុមលេខ៣ កូឡុំប៊ី មាន៣ពិន្ទុ និងក្រុមហាលអាវប៉ូឡូញ ឈរបាតតារាងគ្មានពិន្ទុរាប់ នោះទេ ក្រោយចាញ់២ប្រកួតជាប់គ្នាក្រោមថ្វីជើងរបស់សេណេហ្គាល់ និងកូឡុំប៊ី។

ក្នុងជំនួបបិទពូល H នាម៉ោង ៩យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ដែលត្រូវបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គ១៦ក្រុមដែលត្រូវប្រកួតខ្វែងពូលជាមួយនឹងពូល G ដែលមានអង់គ្លេស និងប៊ែលហ្ស៊ិក គឺជាក្រុមបានឆ្លងផុតពូល បន្ទាប់ពីឈ្នះ២ប្រកួតដូចគ្នា។

សម្រាប់២ប្រកួតដែលបញ្ចប់ពូល G វិញនោះ គឺជាការជួបគ្នារវាងក្រុមកំពូលតារាងតោកំណាចអង់គ្លេស ត្រូវជួបក្រុម លេខ២ ប៊ែលហ្ស៊ិក ម៉ោង ១រំលងអាធ្រាត្រនេះ បង្រ្គប់កិច្ចក្នុងវគ្គសន្សំពិន្ទុ និងក្នុងនាមជាក្រុមបានកក់កៅអីទៅវគ្គ ១៦ក្រុមដូចគ្នា និង១ប្រកួតទៀត ក្រុមហាលអាវដូចគ្នា ទុយនេស៊ី ត្រូវប៉ះប៉ាណាម៉ា មុនឡើងយន្តហោះត្រឡប់ទៅផ្ទះវិញដូចគ្នា ក្រោយឆ្លងកាត់ប្រកួតជុំទី១ និងជុំទី២ ចាញ់ដូចគ្នា៕

 

ក្រុមបាល់ទាត់សាម៉ូរៃ ជប៉ុន ជាក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយត្រូវបានត្រឹមតែស្មើប៉ុណ្ណោះពេលប៉ះប៉ូឡូញរាត្រីនេះ ដើម្បីឈ្នះកៅអី១ ឡើងទៅវគ្គ១៦ក្រុមចុង ក្រោយ ក្នុងចំណោម ៤គូដែលប្រកួតបិទពូល G និងពូល H រាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនានេះ៕


អត្ថបទទាក់ទង