ប្រមុខការទូតសហរដ្ឋអាមេរិកនិយាយថា កូរ៉េខាងជើងយល់ពីបំណងប្រទេសខ្លួន ហើយ ជុំវិញបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរ
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨

សហរដ្ឋអាមេរិក៖ ថ្លែងក្នុងសវនាការព្រឹទ្ធសភានៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ រដ្ឋមន្រ្តី ការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា រដ្ឋាភិបាលក្រុងព្យុង យ៉ាង បានយល់ជ្រួតជ្រាបអំពីចំណាត់ការ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បាន ទាក់ទិនទៅនឹងការរំសាយអាវុធនុយក្លេអ៊ែរ ។

ស្របពេលជាមួយគ្នានោះដែរ លោក ម៉ៃ ប៉ុមប៉េអូ បានបកស្រាយថា សហរដ្ឋអាមេ រិក និងកូរ៉េខាងជើងបាននឹងកំពុងបន្តធ្វើការចចារគ្នាបន្ថែមទៀត បន្ទាប់ពីជំនួប កំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និង មេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅប្រទេសសង្ហិបុរី កន្លងមកនេះ ។

ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានគួសបញ្ជាក់ថា កូរ៉េខាងជើងបានយល់ យ៉ាងច្បាស់ពីវិសាលភាពនៃការស្នើសុំរបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយ គោរពតាមការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយថា សហរដ្ឋអាមេរិកក៏កំពុងធ្វើតាម ការប្តេជ្ញាចិត្តរបស់ខ្លួន ដោយលើកឡើងពីសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុង ការលុបចោលសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានកំណត់ សម្រាប់ខែ សីហាខាងមុខនេះ ៕

អត្ថបទទាក់ទង