ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ប្រទេសខ្លួនមិនចុះចាញ់នឹងការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកជាដាច់ខាត
ថ្ងៃ ពុធ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងចំពោះពលរដ្ឋអ៊ីរ៉ង់ថា រដ្ឋាភិបាលរបស់លោកនឹងអាចទប់ទល់ជាមួយការដាក់សំពាធសេដ្ឋកិច្ច ដែលបង្ក ឡើងដោយទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិករយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុម អ្នកជំនួញជួបជុំគ្នានៅខាងក្រៅសភា ដើម្បីតវ៉ានឹងការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃ តម្លៃរូបិយប័ណ្ណជាតិ ។

ក្នុងអំឡុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក រូហានី បាននិយាយ ថា អ៊ីរ៉ង់នឹងមិនអាចខ្ទេចខ្ទាំ ដោយសារតែទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនោះទេ ហើយថា សហរដ្ឋអាមេរិកខ្លួនឯងទេ ដែលបានជាន់ឈ្លីសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាអង្គការសហប្រជាជាតិ និងតែងតែព្យាយាមបង្ខំអោយបញ្ចប់ការគ្រប់គ្រង អ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃសង្រ្គាមចិត្តសាស្រ្ត សេដ្ឋកិច្ច និង នយោបាយ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននឹងតបស្នងក្នុងកម្រិតខ្ពស់បំផុត សម្រាប់ទង្វើរបស់ពួកគេ ។
គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក សំដៅទៅលើការកាត់បន្ថយការរក ប្រាក់ចំណូលដ៏លំបាករបស់អ៊ីរ៉ង់ពីការនាំចេញប្រេង និងការប្តូររូបិយប័ណ្ណអ៊ីរ៉ង់ទៅ ជាប្រាក់ដុល្លារអាមេរិកផងដែរ ៕

អត្ថបទទាក់ទង