កូរ៉េខាងជើង និងកូរ៉េខាងត្បូងឯកភាពគ្នាសិក្សាការតភ្ជាប់ផ្លូវអាយស្ម័យយាននៅ ព្រំដែនអន្តរកូរ៉េ
ថ្ងៃ ពុធ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាងបានឯកភាពគ្នា ដើម្បីចូលរួម ធ្វើការសិក្សារួមគ្នាមួយទៅលើការតភ្ជាប់បណ្តាញ និងការធ្វើទំនើបកម្មលើផ្លូវអាយ ស្ម័យយាននៅព្រំដែនអន្តរ-កូរ៉េ ។

កិច្ចព្រមព្រៀងគ្នារវាងបងប្អូនកូរ៉េទំាងពីរខាងលើនេះ បានកើតឡើង បន្ទាប់ពីមាន ជំនួបពិភាក្សារវាងគណៈប្រតិភូមកពីភាគីទំាងពីរ ដែលបានជួបពិភាក្សាការងារលើ វិស័យអាស្ម័យយាននៅឯព្រំដែនភូមិ ផាន់មុនជុម នៅក្នុងថ្ងៃ អង្គារ៍ ម្សិលមិញនេះ ។ អនុវត្តន៍តាមកិច្ចព្រមព្រៀងនេះ មន្រ្តីកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានយល់ស្រប គ្នាបង្កើតក្រុមសិក្សារួមគ្នាមួយ ដើម្បីធ្វើការតភ្ជាប់ និងធ្វើទំនើបកម្មផ្លូវដែកឆ្លងកាត់ ព្រំដែន ដើម្បីអនុញ្ញាតឱ្យក្រុមការងាររួមគ្នាបើកការស៊ើបអង្កេតនៅនឹងកន្លែង នាថ្ងៃ ទី២៤ ខែកក្កដាខាងមុខនេះ ទៅលើផ្លូវដែកតាមបណ្តោយច្រករបៀងខាងលិច ។

សូមជម្រាបបន្ថែមថា ជំនួបរវាងប្រទេសកូរ៉េខាងទាំងពីរបានកើតមានឡើងជាបន្ត បន្ទាប់ ក្រោយមានជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប្រទេសសង្ហិបុរី ក៏ដូចជា ជំនួបដំបូងរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ចាប់តាំងពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះមក ៕

 

អត្ថបទទាក់ទង