កូរ៉េខាងជើងព្រមានជប៉ុនថា មិនត្រូវលូកដៃក្នុងកិច្ចការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសខ្លួនឡើយ
ថ្ងៃ ពុធ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨

្វីស៖ មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ជូ យ៉ុងចុល បានបញ្ជាក់នៅក្នុងសន្និសីទគាំទ្រការរំសាយអាវុធរបស់អង្គការសហ ប្រជាជាតិថា ជប៉ុនមិនគួរលូកដៃចូលក្នុងកិច្ចការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េឡើយ ពីព្រោះជប៉ុនមិនមែនជាហត្ថលេខីនៃសេចក្ដីថ្លែងការណ៍រួម ផាន់ មុនជុម រវាងកូរ៉េទាំងពីរ ឬក៏កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ ។

លោក ជូ យ៉ុងចុល បានលើកឡើងយ៉ាងដូច្នេះ ដើម្បីជាការឆ្លើយតបទៅនឹងមន្ត្រីទូតជប៉ុនប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានជម្រុញអោយកូរ៉េខាងជើងអនុ វត្តន៍យ៉ាងពេញលេញ តាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមាន ទាំងការសន្យារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។

មន្ត្រីទូតជប៉ុនប្រចាំទីក្រុងហ្សឺណែវរូបនេះ បានលើកឡើងទៀតថា ជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ នឹងការរំសោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយជប៉ុនផ្ទាល់ធ្លាប់អះអាងថា ក៏ នឹងជួយចេញថ្លៃខ្លះ លើការធ្វើអធិការកិច្ចរបស់ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច ផងដែរ ៕

 

អត្ថបទទាក់ទង