អ្នករៀបចំ ជឿជាក់ថា ព្រឹត្តិការណ៍កង់ភ្នំនៅកែប នឹងមានអ្នកចូលរួមច្រើនពី ពីព្រោះទីលានថ្មី កម្រិតស្តង់ដា និងជាតំបន់អេកូទេសចរដ៏គួរអោយទាក់ទាញ
ថ្ងៃ សុក្រ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៨

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំកម្ពុជា លោក Pierre  Yves Catry បានបង្ហាញជំនឿចិត្តខ្ពស់ថា ប្រណាំងកង់ភ្នំ នៅ ខេត្តកែប ឆ្នាំ២០១៨នេះ នឹងមានអ្នកចូលរួមប្រមាណ ២០០នាក់ ដែលចំនួននេះច្រើនជាងការប្រកួតទីលានផ្សេងៗ ដោយសារមើលឃើញពីភាពទាក់ទាញ និងស្ថានភាពប្រកួតប្រជែងមានកម្រិតខ្ពស់ អ្នករៀបចំ ព្រឹត្តិការណ៍កង់ភ្នំកម្ពុជា ។ 

   

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បន្តថា ព្រឹត្តិការណ៍ជុំទី២ នៅខេត្តកែប ដែលជាទីលានថ្មី នឹងអាចទាក់ទាញបានអ្នកចូលរួមកានតែច្រើន ពោលគឺអាចទាក់ទាញបានចន្លោះ ពី១៥០ ទៅ ២០០នាក់ ដ្បិតលោកយល់ថា ទីលានថ្មីនេះ មានកម្រិតប្រកួតប្រជែងខ្ពស់ជាលក្ខណៈស្តង់ដា ទៅតាមវិញ្ញាសា ប្រកួតរបស់ព្រឹត្តការណ៍ ឯបរិកាសក៏ល្អប្រសើរ ពីព្រោះវាជាតំបន់អេកូទេសចរ នៅជាប់មាត់សមុទ្រផងដែរ ។ លោក Pierre Yves Catry  បញ្ជាក់ទៀតថា ចំនួនអ្នកចុះឈ្មោះនាពេលនេះ មិនទាន់ដឹងច្បាស់ថាប៉ុន្មាននាក់នៅឡើយទេ ប៉ុន្តែលោកសង្ឃឹមខ្ពស់ថា អ្នកចូលរួមនិងមានការកើនឡើង  ពីព្រោះតំបន់ថ្មី ទីលានថ្មី ផ្លូវប្រកួតប្រកបដោយភាពទាក់ទាញ។ 

  

ជាមួយគ្នានេះគ្រូបង្វឹកជម្រើសជាតិទោចក្រយាន្តកម្ពជា លោក Frank បានចាត់ទុក ការរៀបចំ ប្រកួតប្រជែងនៅតំបន់កែបនេះ គឺជាឱកាសល្អ សម្រាប់កីឡាករ កីឡាការិនីជំនាញ ពង្រឹងសមត្ថភាពជាមួយនឹងស្ថានភាពផ្លូវដ៏លំបាក ក្នងការប្រកួតប្រជែង ។  លោក រំពឹងខ្ពស់ថា ការប្រកួតប្រជែងនៅតំបន់កែប នឹងផ្តល់ឱកាសដល់ជម្រើសជាតិជិះកង់កម្ពុជា អាចបង្កើនពង្រឹងសមត្ថភាពខ្លួនតាមរយៈការប្រកួតប្រជែងលើស្ថានភាពផ្លូវដ៏លំបាកនៅខេត្តនេះ ។ ហើយលោក រីករាយដែលអត្តពលិកទាំងអស់ រួមទាំងអ្នករៀបចំសិតតែមានឆន្ទៈ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡាប្រណាំងកង់ លោកជឿជាក់ថា ២ទៅ៣ឆ្នាំទៀត វិញ្ញាសាប្រណាំងនឹងអាចប្រជែងមេដាយ ពីព្រឹត្តការណ៍អន្តរជាតិជាក់ជាមិនខានបាន។

   

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Mountain Bike Series 2018 ជុំទី២ នៅខេត្តកែប នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែមិថុនា ខណៈវិញ្ញាសាប្រកួតប្រជែងមានចំនួន៩ ៕


អត្ថបទទាក់ទង