ឯកឧត្តម អ៊ុង សំខាន់ អនុប្រធានក្រុមការងារថ្នាក់ជាតិ ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ប្រមាណ ជាង ៥០០នាក់ មកពី ១០ឃុំ ទូទាំងស្រុងដងទង់ខេត្តកំពត
ថ្ងៃ ច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

អ្វីៗគ្រប់យ៉ាងកើតចេញពីថ្ងៃ ជ័យជំនះ៧ មករា ១៩៧៩ ប្រទេស កម្ពុជា  បាននិងកំពុងឈាន ទៅមុខ តាមទិសដៅ ដ៏ត្រឹមត្រូវ ដែលស្របតាមបំណង ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និង ដើរស្រប ជាមួយ និន្នាការរួមក្នុងតំបន់ក៏ដូចជាពិភពលោក ទោះបី ជាត្រូវជួបការលំបាកស្មុក ស្មាញយ៉ាងច្រើនក្តី។ ទាំងអស់នេះ គឺជាការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៏លើក ឡើង របស់ ឯកឧត្តម អ៊ុង សំខាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការ ងារថ្នាក់ជាតិ ចុះជួយខេត្តកំពត ក្នុងពិធី ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ ជាង ៥០០នាក់ មកពី ១០ឃុំ ទូទាំងស្រុងដងទង់ខេត្តកំពត នាល្ងាច ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨។
ឯកឧត្តម អ៊ុង សំខាន់ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី ការរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាកម្ពុជា ព្រោះថាយើងទាំងអស់គ្នាមានមោទនៈភាពយ៉ាងខ្លាំង ដោយប្រជាជន យើងរស់នៅក្នុងភាព រីករាយ មានជីវភាព មានមុខរបរល្អប្រសើរនឹងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សង្គម កាន់តែល្អប្រសើរ។ ជាពិសេសដំណើរការ អនុវត្តន៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបាន ពង្រឹង ដើម្បីធានានូវផលប្រ យោជន៍របស់ជាតិ និង ប្រជាជន កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បាន ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ទូទាំងស្រុកដងទុងត្រូវមានសាមគ្គី ភាព អធ្យាស្រ័យយោគយល់គ្នាខ្ពស់ដោយមិនប្រកាន់ បក្សពួក ឬនិន្នាការអ្វីទាំងអស់ ពិសេសត្រូវមានចិត្ត ស្មោះត្រង់ ហើយត្រូវខិតខំ ក៏សាងនូវអំពើល្អ ខិតខំបង្កបង្កើនផល ឲ្យទាន់ពេលវេលា ព្រោះរដូវនេះជារដូវ វស្សា។ ឯកឧត្តម បានសង្កត់ធ្ងន់ថា បងប្អូនប្រជាពលរដ្ឋ ត្រូវអប់រំ ពន្យល់ដល់ក្រុមគ្រួសារកូនចៅ ដែលគ្រប់អាយុ ត្រូវទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ហើយមានសិទ្ធបោះជូន គណបក្សណាដែល ខ្លួនពេញចិត្ត នៅតាមការិយាល័យ ឬមណ្ឌលដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានរយៈពេលពេញមួយថ្ងៃ គឺថ្ងៃ អាទិត្យ។ ឯកឧត្តម បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួម គោរពច្បាប់ចរាចរណ៏ និងអប់រំក្រុមក្រួសារឲ្យ ចៀសឆ្ងាយពីគ្រឿងញៀន ដែលជាបច្ច័យអាក្រក់សំរាប់អានាគត។ នាឱកាស នេះដែរ ឯកឧត្តម បានឧបត្ថម ថវិកា ចំនួន៧ពាន់ដុល្លារ សំរាប់កាត់សំលៀកបំពាក់ ដល់ប្រជាការពារ មក៥៤ភូមិ ក្នុងឃុំទាំង១០ របស់ស្រុកដងទង់ និងថវិកា៥លានរៀលរួមនិងវត្ថុអនុស្សាវរីយ៏ ជូនដល់បង ប្អូនប្រជាពលរដ្ឋចូលរួមចំនួនជាង៥០០នាក់។


អត្ថបទទាក់ទង