ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញច្បាប់អនុញ្ញាតអោយគម្រោងវិនិយោគថ្មីចំនួន៥ទៀតបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគសរុបជាង៣០០លានដុល្លារ និងបង្កើតការងារថ្មីជិត៥ម៉ឺនកន្លែង
ថ្ងៃ ច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

ភ្នំពេញ៖ គម្រោងវិនិយោគថ្មីៗចំនួន៥ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរអោយដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគ ចំនួន៣០១.២លានដុល្លារអាមេរិក និងបង្កើតការងារថ្មីចំនួន៤.៩៤៥កន្លែង ។ យោងតាមប្រភពពី គេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ ក្រុមហ៊ុនខាងលើនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានសម្រេច ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន KAMPONG SPEU PLANTATION CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និង សាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយ ចីរភាពនៃដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨៥,៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២,២៩០កន្លែង ។ ២៖ ក្រុមហ៊ុន SCHNEITEC ENERGY CO.,LTD. គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល សៀម រាប-ឧត្តរមានជ័យ អនុស្ថានីយឧត្តរមានជ័យ និងអនុស្ថានីយបែកចាន (ពោធិ៍សែនជ័យ) ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគប្រមាណ៨០.៦០លានដុល្លារ និង អាចបង្កើតការងារបាន៤១៣កន្លែង ។ ៣៖ ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOP MENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយប្រាំចំនួន៥០០បន្ទប់ និងជម្ឈ មណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ មានទុនវិនិយោគប្រមាណ ៨៦,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១,៨៤៨ កន្លែង ។ ៤៖ ក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. គម្រោងសាងសង់ និងអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយបួន ចំនួន១៤៩បន្ទប់ និង រីសត ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៩,៣៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៤១កន្លែង និង៥៖ ក្រុមហ៊ុន LYLY KAMEDA CO.,LTD. គម្រោង បង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់ ដែលមានទីតាំង វិនិយោគស្ថិតនៅផ្លូវ ១៣៧កា១ ភូមិកា កាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៩,១២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៥៣កន្លែង ។ គួរបញ្ជាក់ថា គិតក្នុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញ ច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៩ ឲ្យបើកដំណើរ ការនៅកម្ពុជាក្រោមទុនវិនិយោគសរុប២ពាន់លានដុល្លារ ដែលរួមទាំង គម្រោងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុផងដែរ ដោយបង្កើតការងារថ្មីបានចំនួន១៦,១៣៧ កន្លែងជូនប្រជាជនកម្ពុជា ៕

អត្ថបទទាក់ទង