សកម្មជនយុវជន នៃគណ:កម្មាធិការគណបក្សមូលដ្ឋានអាជាធរមីន ប្តេជ្ញាដើរតាម​គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងប្រឆាំងដាច់ខាត ចំពោះ​គំនិត​បំផ្លាញ​សន្តិភាព និងផលប្រយោជន៍​ជាតិ​របស់ពួកអ្នកនយោបាយមួយក្តាប់តូច
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

   នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា គ៨៥  កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​​គណ:កម្មធិការអចិន្ត្រៃយ៍ នៃគណបក្សមូល​ដ្ឋាន​អាជ្ញាធរ​មីន បានណែនាំ សកម្មជនយុវជនរបស់​គណ​បក្ស​មូល ដ្ឋានអាជ្ញាធរមីនទាំងអស់ត្រូវ បន្តយកចិត្តទុក​ដាក់​​​បំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ តាម​គោល​ការណ៍ណែនាំរបស់បក្ស ជាពិ សេសត្រូវចូលរួមគាំទ្រ និងការពារសមត្ថផលប្រវត្តិសាស្ត្រធំៗ យ៉ាង​ច្រើន ដែលគណបក្សប្រជាជន និងសម្តេចតេជោនាយក រដ្ឋមន្ត្រី សម្រេចបានដោយលំបាក​បំផុតនា​ពេល​កន្លង​មក ហើយត្រូវបន្តចូលរួមជ្រោមជ្រែង គណបក្ស ប្រជាជនកម្ពុជា ឲ្យកាន់ តែរឹងមាំថែមទៀត ដើម្បី​​គាំទ្រ​សម្តេច​ បន្តដឹកនាំនាវាកម្ពុជា ឲ្យដល់គោលដៅ តាម​ទស្សន:វិស្ស័យដ៏វែងឆ្ងាយ របស់បក្ស​និង​សម្តេច​តេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ។

អត្ថបទទាក់ទង