ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំក្រុមគ្រូពេទ្យចុះជួបសួរសុខទុក្ខ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

(កណ្តាល) ៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យចុះជួបសួរសុខទុក្ខ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ។
ឯកឧត្តម ម៉ម ប៊ុននាង មានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា យើងទាំងអស់គ្នាមានមោទនៈភាពយ៉ាងខ្លាំង ដោយប្រជាជនយើង កំពុងរីករាយនិងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែល្អប្រសើរ ។ រាជរដ្ឋាភិបាលចង់ឃើញភាពចាស់ទុំ និងភាពក្លាហានរបស់យុវជន មានឆន្ទៈ និងគោលដៅច្បាស់លាស់ ចូលរួម និងគាំទ្រដល់ការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវសុខសន្តិភាព និងភាពសំបូររុងរឿងជូនប្រជាជនកម្ពុជាគ្រប់ជំនាន់ ។
ឯកឧត្តម បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារសម្រាប់ការបោះឆ្នោត ដើម្បីងាយស្រួលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ហើយប្រើសិទ្ធបោះឆ្នោតជូនគណបក្សណាដែលបងប្អូនស្រលាញ់ពេញចិត្តតែងតែនៅរួមសុខរួមទុក្ខ រក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើអោយប្រទេសយើងមានការីកចម្រើនដូចសព្វថ្ងៃ ។
ឯកឧត្តមគណៈអធិបតី បាននាំយកថវិកាចែកជូនប្រជាពលរដ្ឋចំនួន ៤៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល និងប្រជាកាពារភូមិចំនួន២២នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ដើម្បីទិញសំលៀកបំពាក់ ដែលចំណាយថវិកាសរុបជាង ១៦លាន ៣សែនរៀល ។
ឯកឧត្តម គណៈអធិបតី បានបន្តដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ០៦គ្រួសារ  ព្រមទាំងជួយឧបត្ថម្ភ ក្នុង១គ្រួសារៗថវិកាចំនួន២០ម៉ឺនរៀល ផ្តល់ជូនអំណោយដល់ចាស់ជរាម្នាក់ រួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស និងនាំយកបច្ច័យចូលរួមរំលែកទុក្ខក្រុមគ្រួសារសពចំនួន២២ម៉ឺនរៀល ដែលចំណាយថវិកាសរុប ១លាន៧សែន៥ម៉ឺនរៀល ៕

អត្ថបទទាក់ទង