ប្រមុខដឹកនាំ CLMV ប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

ប្រមុខដឹកនាំ CLMV ប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង ក្នុងភាពជាអ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក

បាងកក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រមុខដឹកនាំប្រទេស៣ ផ្សេងទៀត ដែលជាប្រមុខដឹកនាំ CLMV នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងច្បាស់ថា នឹងពង្រឹងទំនាក់ទំនងក្នុងភាពជា អ្នកជិតខាងល្អជាប្រពៃ ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។

ថ្លែងទៅកាន់​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី៩នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ «ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា»

សម្តេចតេជោ ហ៊ុន សែន បន្តថា នេះគឺជាលើកទីមួយហើយ ដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើង ដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា ហើយសម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ការសម្របសម្រួល ក្នុងកិច្ចប្រជុំនេះ។ ខណៈដែលក្នុងរយៈពេល ១៤ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋនៃប្រទេសទាំងបួនដែលជាសមាជិក បានពិភាក្សាយ៉ាងស៊ីជម្រៅដោយផ្អែកលើស្មារតីមិត្តភាពទាក់ទង នឹងបញ្ហាប្រឈមរបស់ CLMV និងរួមគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតួនាទីរបស់ CLMV សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស CLMV និងតំបន់អាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេស CLMV បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ នៃវិស័យអាទិភាពចំនួន៨ រួមមាន វិស័យដឹកជញ្ជូន, ការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ, ឧស្សាហកម្ម , ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្ស, កសិកម្ម, ថាមពល, បច្ចេកវិទ្យាត៌មាន និងទូរគមនាគមន៍។

ដើម្បីសម្រេចគោលបំណងនេះ ប្រមុខដឹកនាំទាំង៤ប្រទេស បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងការសម្របសម្រួលយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ CLMV និងការតភ្ជាប់ប្រជាជន ជាមួយគោលដៅអាទិភាពដូចខាងក្រោម៖

១៖ស្តីពីកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូនប្រទេស CLMV ត្រូវបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើនការ
ប្រកួតប្រជែង និងសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន និងចលនាប្រជាជនរបស់ប្រទេស CLMV​។ ត្រូវបន្តលើកកម្ពស់ពាណិជ្ជកម្ម ឆ្លងកាត់ តាមការធ្វើសុខដុមនីយកម្ម នីតិវិធីពាណិជ្ជកម្មតាមព្រំដែន ការអភិវឌ្ឍន៍នៃបណ្តាញទីផ្សារព្រំដែន និងការសម្របសម្រួល នៃការវិនិយោគរបស់សហគ្រាស CLMV នៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។

២៖ចំពោះវិស័យឧស្សាហកម្មបណ្តាប្រទេស CLMV បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ឬឧស្សាហកម្ម ពិសេសយន្តការគាំទ្រ សម្រាប់សហគ្រាសធុនតូច និងមធ្យមក៏ដូចជាការលើកកម្ពស់ភាពជាសហគ្រិនឆ្លាតវៃ និងការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងស្តង់ដារ និងការធ្វើសុខដុមនីយកម្ម សមស្របដើម្បីកាត់បន្ថយ​ឧបសគ្គ​គបច្ចេកទេសចំពោះពាណិជ្ជកម្ម។

៣៖សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេស CLMV នឹងជំរុញការកាត់បន្ថយឧបសគ្គ ដែលមិនចាំបាច់ដើម្បីសម្រួលដល់ ការធ្វើដំណើរក្នុងប្រទេស CLMV និងទាក់ទាញភ្ញៀវទេសចរចូលមកកាន់ប្រទេស CLMV កាន់តែច្រើនជាពិសេស ជំរុញភាពជាដៃគូ នៃផ្នែកឯកជនសាធារណៈក្នុងចំណោមបណ្តាប្រទេស CLMV​

៤៖កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ធនធានមនុស្ស ជាផ្នែកមួយផ្សេងទៀតដែលប្រទេស CLMV បានប្តេជ្ញាជំរុញតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការអនុវត្ត ជាពិសេសការអប់រំវិជ្ជាជីវៈបច្ចេកទេស ការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សអោយមានគុណភាពខ្ពស់ និងបំពេញនូវតម្រូវការ ទីផ្សារការងារ បង្កើតមូលដ្ឋានទិន្នន័យ កម្មវិធីទីផ្សារការងារ និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកកម្ពស់កម្មវិធីរួមគ្នា ក្នុងចំណោមស្ថាប័នបណ្ដុះបណ្ដាលភាសា​ និងភាសារបស់ CLMV និងកម្មវិធីផ្លាស់ប្តូររវាងមន្ត្រីអប់រំអ្នកជំនាញគ្រូបង្រៀនអ្នកគ្រប់គ្រង សិស្សនិស្សិត បង្កើតការរៀបចំការទទួលស្គាល់គ្នា ទៅវិញទៅមកសម្រាប់គ្រូបង្រៀន​ និងគ្រូបង្ហាត់វិជ្ជាជីវៈក្នុងចំណោមប្រទេស CLMV​

 


អត្ថបទទាក់ទង