ជនជាតិស្បែកខ្មៅសរុប ១៧នាក់ សុទ្ធតែគ្មានឯកសារពាក់ព័ន្ធ ត្រូវបានឃាត់ខ្លួន គិតត្រឹមវេលាម៉ោង១២ និង៣០នាទីដល់ម៉ោង២នេះ
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

កម្លាំងនគរបាល បានឃាត់ខ្លួនជនជាតិស្បែកខ្មៅសរុប ១៧នាក់ សុទ្ធតែគ្មានឯកសារពាក់ព័ន្ធត្រឹមត្រូវទាំងអស់ ទាំងលិខិតឆ្លងដែន និងលិខិតអនុញ្ញាត្តិច្បាប់ការងារ  ។
សូមបញ្ជាក់ថា នេះជាប្រតិបត្តិការត្រួតពិនិត្យទ្រង់ទ្រាយធំ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើទីតាំងខុនដូរចំនួន ៣ទីតាំងធំៗ ។ ប្រតិបត្តិការពុំទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេពោលត្រូវពិនិត្យលើជនជាតិស្បែកខ្មៅទាំងអស់ ដែលរស់នៅក្នុងខុនដូរទាំង៣ទីតាំង ។
ប្រភពមន្ត្រីនគរបាល ស្និលស្នាល អោយដឹងថា ៖ ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីកម្លាំងកិញសម្ងាត់របស់សមត្ថកិច្ច បានរាយការពីការចូលមករស់នៅដោយខុសច្បាប់ នៅក្នុងខុនដូរទាំង៣ទីតាំងខាងលើ ដែលមានមេខ្យល់ធំម្នាក់ ជាជនជាតិស្បែកខ្មៅដូចគ្នា ជាអ្នកនាំគ្នីគ្នាពីប្រទេសវៀតណាម មកកម្ពុជា លួចចូលមកតាមច្រករបៀងតូចៗ តាមក្រវ៉ាត់ព្រុំដែន ៕

អត្ថបទទាក់ទង