លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ដល់សមាជិកសមាជិកាបក្សទាំងអស់ ចូលរួមថែរក្សាសន្តិភាពដើម្បីបន្តការអភិវឌ្ឍន៍
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

ខេត្តស្វាយរៀង៖
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ដែលមនុស្សជាតិនៅលើពិភពលោកប្រាថ្នាចង់បាន។ដូច្នេះសមាជិកសមាជិកាបក្សទូទាំងក្រុងបាវិតក្នុងខេត្តស្វាយរៀងត្រូវទៅចូលរួមថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរបងប្អូនសមាជិកសមាជិកាគណបក្សក្រុងបាវិតទាំងអស់ត្រូវតែចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ។ លើសពីនេះទៀតលោកជំទាវកិត្តិសង្គហបណ្ឌិតក៍សំណូមពរសមាជិកសមាជិកាបក្សទាំងអស់បន្តចុះផ្ទាល់ដល់មូលដ្ឋានពលរដ្ឋដើម្បីដឹងអំពីតម្រូវការពិតៗរបស់ពួកគាត់។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបាវិតខេត្តស្វាយរៀងចំនួន១៩៤នាក់ នាព្រឹកថ្ងៃសុក្រទី៣កើតខែបឋមាសាឍឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាក្រុងបាវិតខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ជិត៤០ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ  ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍មូលដ្ឋានតែម្ដង។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរជូនដល់សមាជិកសមាជិកាបក្សទាំងអស់ត្រូវអនុវត្តន៍ខ្លឹមសារដូចជា
១. មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្មផងនៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។
២. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សស្ថេរភាពនយោបាយ ថែក្សាការពារនូវសមិទ្ធិផលដែលបាន ពីការខិតខំរបស់រាជរដ្ឋភិបាល ហើយនិងត្រូវខិតខំដោះស្រាយនូវការលំបាក និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់ថ្នាក់មូលដ្ឋាន។
៣. ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាបងប្អូននៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជាលេខរៀងទី២០ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអណត្តិក្រោយៗបន្តបន្ទាប់ទៀត ដើម្បីរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

អត្ថបទទាក់ទង