សាមាជិក សមាជិកាបក្សស្រុកព្រៃនប់ជិត៤ពាន់នាក់ នៅតែបន្តគាំទ្រគោលនយោបាយគណបក្សប្រជាជននិងប្ដេជ្ញាការពារសន្ដិភាព ដើម្បីរក្សាការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើន
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

ឯកឧត្តម ប៉ុល សារឿន សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ជួបសំណេះសំណាល ផ្សព្វផ្សាយពង្រឹងគោលនយោបាយបក្ស និងបង្ហាញសមាសភាពបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ជាមួយថ្នាក់ដឹកនាំគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារ ប្រធានសាខាបក្សភូមិ មេក្រុមបក្សសរុបទាំងអស់ជិត ៤.០០០នាក់ (បួនពាន់) នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំវារេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ឯកឧត្តម ប៉ុល សារឿន មានប្រសាសន៍ថា  នេះជាការជួបប្រជុំសំណេះសំណាលគ្នា ពង្រឹងគោលនយោបាយរបស់បក្ស លើកពីបញ្ហានានានៅតាមមូលដ្ឋានដើម្បីឲ្យក្រុមការងារចុះជួយមូលដ្ឋានរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តម បន្តថា ហើយការជួបជុំថ្ងៃនេះ មិនមែនជាការឃោសនាទេ គឺជាការជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារបក្ស និងផ្សព្វផ្សាយណែនាំពីបេក្ខភាពតំណាងរាស្ដ្រមណ្ឌលខេត្ដព្រះសីហនុប៉ុណ្ណោះ ដើម្បីពង្រឹងគោលនយោបាយបក្សស្របតាមគោលការណ៍របស់បក្សមជ្ឍិម(គ៨៥) ក្នុងការសម្រេចបានជោគជ័យលើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេសបន្ដទៅទៀត។
ជាមួយគ្នានេះដែរ លោក សាន់ ចំរើន មេឃុំព្រៃនប់ក៏បានលើកឡើងបញ្ជាក់ប្រាប់ថានឹង បំផុសចលនាសមាជិកបក្ស ពង្រឹងសមាជិកបក្សថ្មី ចាស់ឲ្យសាមគ្គីផ្ទៃក្នុង និងរួមគ្នាចុះតាមមូលដ្ឋានភូមិនីមួយៗក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការរីកចំរើន។
ក្នុងនោះសមាជិក សមាជិកាបក្សទាំងអស់បានប្ដេជ្ញាថា និងបន្ដផ្សព្វផ្សាយខ្លឹមសារគោលនយោបាយបក្ស ការរក្សាសុខសន្ដិភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងបន្ដរួមគ្នាអនុវត្ដតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវយកចិត្តទុកដាក់លើ ការកសាងធនធានមនុស្ស ទឹក ភ្លើង និងផ្លូវ សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។  ដូច្នេះយើងទាំងអស់គ្នាត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខឆាប់ៗនេះ    អោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា សម្រាប់ស្រុកព្រៃនប់ គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោតក្នុងអណត្ដិទី៦ នេះមានចំនួន១៤ គណបក្ស។ ហើយគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ មានសញ្ញារូបទេវតាបាចផ្កា។

អត្ថបទទាក់ទង