ឯកឧត្តម ឈួន ថាវិន្ទ អំពាវនាវសមាជិក សមាជិកាគណបក្សប្រជាជនស្រុកព្រែកប្រសព្វ ខេត្តក្រចេះត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

 គណៈកម្មាធិការគណៈបក្សប្រជាជន ស្រុក ព្រែកប្រសព្វស្រុក ព្រែកប្រសព្វ ខេត្តក្រចេះបានប្រារព្ធពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ដែលជាមន្ត្រីរាជការជុំវិញ គណៈកម្មការវត្ត ប្រជាពលរដ្ឋ ក្នុងស្រុកស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្ស ខេត្ត ក្រចេះ ឯកឧត្តមឧត្តមសេនីយ៍ បណ្ឌិត ឈួន ថាវរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត ក្រចេះ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុក ព្រែកប្រសព្វ និងលោក មិត្ត ឆៃយុត្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកព្រែកប្រសព្វ ព្រមទាំង សមាជិក សមាជីការគណបក្សប្រជាជន ចូលរួមប្រមាណជា១២៣៤នាក់ ។
បន្ទាប់ពីលោក មិត្ត ឆៃយុត្តិ លើកឡើងពីសភាពការណ៍វត្តន៍ និងជម្រុញការងារចុះជួយមូលដ្ឋានរួចមក ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទបង្ហាញក្តីមោទនភាពថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ  ដែលមានសមត្ថភាពក្នុងការការពារ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ប្រទសជាតិឱ្យរីកចម្រើន ដូច្នេះ សូមប្រជាពលរដ្ឋយើងត្រៀមខ្លួនទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ខែកក្កដា ខាងមុខនេះ។
    ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ និងឯកឧត្តម សរ ចំរុង បានរម្លឹកជូនសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគុណបំណាច់ដែលមិនត្រូវបំភ្លេចបានឡើយ ព្រោះថា បើគ្មានគណបក្សប្រជាជនកម្ពុជា ប្រាកដណាស់ គឺប្រទេសជាតិយើងពិតជាពុំមានអ្វីៗដូចសព្វថ្ងៃនេះឡើយ ។
  ក្នុងន័យនេះ ឯកឧត្តម បានផ្តាំផ្ញើ សូមបងប្អូន ប្រជាពលរដ្ឋ សមាជិក សមាជិកាបក្ស ទាំងអស់ ត្រូវត្រៀមខ្លួនទៅបោះឆ្នោតបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយមិនត្រូវបោះបង់ចោល នូវសិទ្ធិជាប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំឱ្យបានត្រឹមត្រូវដែលខ្លួនពេញចិត្តនោះទេ  ជាពិសេសសូមកុំជឿនូវរាល់ការញុះញង់របស់ជនអគតិ ។
ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ មានប្រសាសន៍ថា សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលយើងទទួលបានមកដល់សព្វថ្ងៃ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានសមត្ថភាពក្នុងការការពារ និងអភិវឌ្ឍ ធ្វើឱ្យសង្គមជាតិរបស់យើង បន្តបោះជំហានទៅមុខជាបន្ត ដូច្នេះសូមប្រជាពលរដ្ឋដែលជាសមាជិកបក្សទាំងអស់ខិតខំរួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថេរភាព ដែលជាឱកាសនៃការអភិវឌ្ឍកុំឱ្យរបូតបាត់បង់ ទៅវិញដែលជាហេតុធ្វើឱ្យប្រទេសរបស់យើងវិលទៅរកសង្គ្រាមបែកបាក់ ដូចពីអតីតកាល ។ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ មានចក្ខុវិស័យ គោលនយោបាយត្រឹមត្រូវច្បាស់លាស់ ដែលជាស្នូលសម្រាប់ការគ្រប់គ្រង ដឹកនាំប្រទេសរីកចម្រើនដោយនិរន្តរភាព មានកិត្យានុភាព ស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក តាមរយៈការខិតខំធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ទេសចរណ៍ ជាពិសេសជីវភាពរបស់ប្រជាជន កាន់តែធូរធា រីកចម្រើនទាំងនៅទីក្រុង និងជនបទដាច់ស្រយាល តាមរយៈការផ្តល់នូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ។  ជាមួយគ្នានេះដែរ ឯកឧត្តម សរ ចំរុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រធាន អនុប្រធាន និងក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានដែលបានចំណាយទ្រព្យធន់  និងកម្លាំងកាយ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីឈានឆ្ពោះទៅកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឲ្យទទួលបានជោគជ័យផងដែរ ។ ឯកឧត្តម គណអធិបតី ក៏បាននាំយកអំណោយអនុស្សាវរី៍ និងថវិកាចែកជូនសមាជិក សមាជិកាចូលរួមចំនួន ១២៣៤ នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ១ម៉ឺនរៀល  ឯកឧត្តមបណ្ឌិត ឈួន ថាវរិន្ទ និងលោកជំទាវ បានឧបត្ថម្ភ កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងទរទស្សន៍ ដល់ស្នាក់ការគណបក្សស្រុកព្រែកប្រសព្វ ផងដែរ ៕

អត្ថបទទាក់ទង