នៅពេលគម្រោងតំបន់ទេសចរណ៏នាគរាជនេះដំណើរការខេត្តព្រះសីហនុ នឹងក្លាយទៅជាខេត្តដ៏អស្ចារ្យមួយ ប្រៀបដូចជាតារារះនៅទិសនីរតី
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

នេះយោងតាមប្រសាសន៏ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៏ មានប្រសាសន៏អោយ ដឹងក្នុងកិចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារពិសេស ក្នុងដំណាក់កាលចុះកំណត់ អត្តសញ្ញាណដីនៅតំបន់ដែល គម្រោងបង្កើតតំបន់ទេសចរណ៏នាគរាជដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាលនេះ។ ឯកឧត្តម បានបញ្ជាក់ថា ដំណាក់កាលដំបូងនេះ ក្រុមការងារពិសេសចាប់ផ្តើម ចុះកំណត់អត្តសញ្ញាណ ដីនៅតំបន់នេះសិន ។ការងារនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៨នេះ ។បន្ទាប់មកនឹងយករបាយការណ៏នេះឆ្លងរដ្ឋាភិបាលដើម្បីសម្រេចនិងមានមតិណែនាំ។
ឯកឧត្តម អោយដឹង ទៀតថា គម្រោងនេះទំនងជាអាចដំណើរកាទៅបានក្នុងរយៈពេលបីឆ្នាំទៀត។
ឯកឧត្តម ទិត ចន្ថា បន្តថា៖ការបង្កើតតំបន់ទេសចរណ៏ ពិសេសឬទេសចរណ៏នាគរាជនេះគឺដើម្បីធ្វើអោយមាន ការទាក់ទាញភ្ញៀវទេសចរពីគ្រប់តំបន់ ក្នុងពីភពលោកអោយចូល កម្ពុជាបានកាន់តែច្រើនថែមទៀតជាពិសេសខេត្តព្រះសីហនុនេះតែម្តង។ យោងតាមការបញ្ជក់របស់ក្រុមការងារគ្រប់គ្រងនិងអភិវឌ្ឍន៏តំបន់ឆ្នេរបន្ទាប់ពីបានចុះចុចនិយាមការរួចរាល់អោយដឹងថា តំបន់ទេសចរណ៏នាគរាជនេះមានទំហំរហូតដល់២៣៣២ហិចតា។
សូមបញ្ជាក់ថា តំបន់ដែលបានកំណត់យកធ្វើជាតំបន់ទេសចរណ៏នាគរាជនេះមានទីតាំងជាប់សមុទ្រ មួយផ្នែកនៅភូមិគគីរ ឃុំបិតត្រាំង ជាតំបន់ព្រៃគម្របឆ្នាំ២០១២និងមួយផ្នែកទៀតនៅភូមិអុងនៃឃុំរាម ជាតំបន់ព្រៃលិចទឹកជាប់មាត់សមុទ្រ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
បើតាមការបញ្ជាក់ថា តំបន់ទាំងនេះត្រូវបានគេធ្វើបណ្ណ័កាន់កាប់និងខ្លះកំពុងដណ្តើមគ្នាកាន់កាប់និងមានជំលោះដីធ្លីជាបន្តបន្ទាប់ទៀតផង៕ ខៀវ សាវ៉ុន

អត្ថបទទាក់ទង