ស្រី​ស្អាត​ទាំងពីរ​ក្នុង​ក្រុម I.O.I មិនដែល​ណាត់ជួប​បុរស​ៗទេ​ពីមុនមក​
ថ្ងៃ អង្គារ ទី ២៧ ខែ មិនា ឆ្នាំ ២០១៨

​ស្រី​ស្អាត​ក្នុងក្រុម I.O.I ទាំងពីរ Chungha និង Doyeon (Weki Meki) មិនដែល​មានការ​ណាត់​ជួប​ជាមួយ​បុរស​ណា​ទេ​ពីមុនមក បើតាម​ការអះអាង​រប​ស់ Yoojung ក្នុង​កម្មវិធី I.O.I days​។ នាង​ក៏បាន​បញ្ជាក់ថា​សម្រាប់ Doyeon វិញ​គឺ​កម្រ​នឹងមាន​ទំនាក់ទំនង​ជាមួយ​បុរសៗ​ណាស់​។

​សម្រាប់​កញ្ញា Chungha វិញ​ក៏​ដូច Doyeon ដែរ​តែ​នាងធ្លាប់​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ដោយត្រឹមតែផ្ញើ​សារ​លេងទៅវិញទៅមក​ជាង​មួយខែ ហើយ​មិនទាន់​បានណាត់ជួប​ផង​ក៏​បែក​គ្នា​បាត់​។​

​គួរ​បញ្ជាក់ថា I.O.I គឺជា​ក្រុម​តារាចម្រៀង​ស្រី​ល្បី​នៅ​ប្រទេស​កូរ៉េ ហើយ​បទ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាងគេ​គឺ Very Very Very ដែលមាន​អ្នក​ចូល​ទស្សនា​ជាង​៧០​លាននាក់​ឯណោះ​។​


អត្ថបទទាក់ទង