ចាក់​បញ្ចាំង​មួយថ្ងៃ ‘Tomb Raider’ រកចំណូលក្នុងស្រុកបាន​៩​លាន​ដុល្លារ​
ថ្ងៃ អង្គារ ទី ២៧ ខែ មិនា ឆ្នាំ ២០១៨

​ខ្សែភាពយន្ត​របស់​សហ​រដ្ឋ​អាមេរិក ‘Tomb Raider’ រក​ចំណូល​ក្នុងស្រុក​បាន​ជាង​៩​លាន​ដុល្លារ​ក្នុង​រយះពេល​ត្រឹមតែ​មួយថ្ងៃ​ដែលជា​ថ្ងៃ​ដាក់​បញ្ចាំង​ដំបូងនៅសហរដ្ឋអាមេរិក​។

​រឿងនេះ​មានការ​គាំទ្រ​ច្រើន ព្រោះ​វា​ល្បី​តាំងពីវគ្គ​មួយ​មកម្ល៉េះ ហើយ​ប្រាក់ចំណូល​សរុប​របស់​រឿងនេះ​កំពុងតែឈានដល់​ជាង​៥៤​លាន​ដុល្លារ​​។ ‘Tomb Raider’ គឺជា​រឿង​ដែល​ចំណាយ​ទឹកប្រាក់​ក្នុង​ការផលិត​អស់​ប្រហែល ៩៤​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា​ខ្សែភាពយន្ត​រឿង ‘Tomb Raider’ កំពុងតែ​បញ្ចាំង​នៅតាម​បណ្តា​រោងកុន​ទំនើបៗ​មួយចំនួន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ៕


អត្ថបទទាក់ទង