ខ្សែភាពយន្តដែលមានចំណងជើងថា “បោកចំបាប់ក្តីសង្ឃឹមចុងក្រោយ” នឹងដាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានាឆាប់ៗនេះ
ថ្ងៃ សុក្រ ទី ០១ ខែ មិថុនា ឆ្នាំ ២០១៨

ខ្សែភាពយន្តដែលមានចំណងជើងថា “បោកចំបាប់ក្តីសង្ឈឹមចុងក្រោយ” គឺនិយាយពីខ្សែជីវិតពិតការតស៊ូរបស់គ្រូសារអ្នកលេងចំបាប់មួយរូប មានក្តីស្រមៃស្វែងរកជ័យលាភីសម្រាប់ជីវិត នោះគឺជីវិតពិតរបស់កីឡាការិនី នី សំណាង ជម្រើសជាតិកីឡាចំបាប់កម្ពុជា ហើយខែ្សភាពយន្តនេះ និងដាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានាឆាប់ៗនេះហើយ នឹងបន្តដាក់បញ្ចាំងនៅ៦ប្រទេសផ្សេងទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងសន្និសិតសាពត៌មាន កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ម្សិលមិញ នៅNOCC។

 


អត្ថបទទាក់ទង