ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

អបអរសាទរ ! តារាសម្តែងជើងចាស់ យករឿង"ធ្មប់" ចូលរួមនៅក្នុងកម្មវិធី "Cambodia town film Festival" នៅ California ទទួលបានជោគជ័យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨

ភ្នំពេញ៖ ជារឿងមួយដែលជាមោទកភាពសម្រាប់កម្ពុជាទៀតហើយ ដែលរឿង "ធ្មប់" បានទទួលជោគជ័យខ្លាំង លើសការរំពឹងទុកក្រោយពីបានយកទៅចូលរួមនៅក្នុងកម្មវិធី "Cambodia town film Festival" រៀបចំឡើងនៅ California កាលពីពេលកន្លង។ ក្រោយពីបានជោគជ័យរឿងនេះ តារាសម្តែងជើងចាស់ សរ កេសរ៉ា បានបង្ហើបឲ្យដឹងថា ផលិតករក្នុងស្រុកដែលជឿជាក់ថារឿងល្អ ហើយចង់យកទៅបញ្ចាំងនៅក្រៅប្រទេស អាចយកទៅបាន ដោយលោកស្រីនឹងជួយរត់ការ ក្នុងបំណងលើកស្ទួយសិល្បៈភាពយន្តខ្មែរ។

តារាសម្តែងជើងចាស់ និងជាម្ចាស់ផលិតកម្ម អ្នកស្រី សរ កេសរ៉ា បានប្រាប់តាមរយៈសារអេឡិចត្រូនិច ពីក្រៅប្រទេសថា រឿង "ធ្មប់" ដែលអ្នកស្រីជួយរត់ការយកមកបញ្ចាំង នៅក្នុងកម្មវិធី Cambodia town film Festival រៀបចំឡើងនៅ California ដែលមានការមកចូលរួមពីក្រុមការងារ តួឯកស្រី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងតួឯកប្រុស គឺទទួលបានការសរសើរនិងស្វាគមន៍ខ្លាំង ពីបងប្អូនរស់នៅទីនេះ។ បងប្អូននៅក្រៅប្រទេសក៏ចង់ឲ្យអ្នកស្រីនាំយករឿងខ្មែរដែលល្អមើលផ្សេងទៀត មកចូលរួមកម្មវិធីខាងលើ និងបញ្ចាំងអោយបងប្អូនទស្សនា និងបានស្វែងយល់ពីភាពរីកចម្រើនរបស់ភាពយន្តខ្មែរនាពេលបច្ចុប្បន្ន។ អ្នកស្រីបន្តថា ជាអ្នកសិល្បៈ និងជាម្ចាស់ផលិតកម្មផងនោះ គឺមានមោទកភាព ដែលភាពយន្តខ្មែរ តារាសម្តែងខ្មែរ ជោគជ័យបែបនេះ។ អ្នកស្រីនឹងបន្តជួយដល់ផលិតករផ្សេងទៀត យករឿងមកបញ្ចាំងនៅតាមបណ្តាលប្រទេសផ្សេងទៀត ព្រោះបងប្អូនខ្មែរនៅក្រៅប្រទេសចង់ឲ្យអ្នកស្រីធ្វើការងារនេះ។

ដោយឡែក កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងក្រុមការងារ ក្នុងរឿង "ធ្មប់" ក៏បង្ហាញអារម្មណ៍រំភើប ចំពោះជោគជ័យមួយនេះ មិនតិចទេ ហើយកាន់តែពិសេសនោះគឺបងប្អូននៅក្រៅប្រទេសស្រលាញ់គាំទ្រសិល្បៈខ្មែរខ្លាំងមែនទែន៕ម.ន


អត្ថបទទាក់ទង