ការរាប់សន្លឹកឆ្នោតជុំចុងក្រោយជាប់គាំង ចំពេលផ្ទុះបាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាមេរិក
ថ្ងៃ សុក្រ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចំពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ជិតឈានដល់ការប្រកាសអ្នកឈ្នះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២០ ។

ក្រុមអ្នកបាតុកម្មតវ៉ា ក៏បានដើរក្បួននៅទីក្រុង Chicago, Los Angeles, Seattle, Houston, Pittsburgh, Pittsburgh និង San Diego ជាដើមផងដែរ ។ ក្រៅពីការអំពាវនាវឲ្យរាប់សន្លឹកឆ្នោតម្តងទៀត ក្រុមបាតុករក៏បានលើកឡើងពីវិសមភាពពូជសាសន៍ ដែលជាប្រធានបទនៃការតវ៉ាជាច្រើន នៅទូទាំងសហរដ្ឋអាមេរិកនៅឆ្នាំនេះផងដែរ។

ប្រភពបានអោយដឹងថា ក្រុមបាតុករដែលគាំទ្រលោក ដូណាល់ ត្រាំ និងអាជ្ញាធរប៉ូលីសបានឈានទៅដល់ការប្រើអំពើហិង្សាទ្រង់ទ្រាយធំ ដែលនាំទៅដល់ការដាក់ពង្រាយកងឆ្មាំជាតិ នៅទីក្រុង Portland រដ្ឋ Oregon ហើយមានបាតុករចំនួន១១នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងបានរឹបអូសអាវុធជាតិផ្ទុះ ។ ទន្ទឹមគ្នា អាជ្ញាធរប៉ូលីសនៅក្នុងទីក្រុង New York បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ជុំវិញការប្រើប្រាស់អំពើហិង្សា នៅក្នុងបាតុកម្មតវ៉ា ដែលប៉ូលិសចាត់ទុកជា «កុបកម្ម» ៕


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.