ប្រមុខការទូតកូរ៉េខាងត្បូងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ចំពេលមានភាពមិនច្បាស់លាស់នៃការបោះឆ្នោត
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

កូរ៉េខាងត្បូង៖ មន្រ្តីកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា រដ្ឋមន្រ្តីការបរ ទេសកូរ៉េខាងត្បូងលោកស្រី កាង គ្យុងវ៉ា មានគំរោងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយនេះ ខណៈទីក្រុងសេអ៊ូលសន្យាថា នឹងរក្សាសម្ព័ន្ធភាពដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ប្រមុខការទូតកូរ៉េខាងត្បូងរូបនេះនឹងធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបំពេញទស្សនកិច្ចរយៈពេល០៤ថ្ងៃនៅសហរដ្ឋអាមេរិក នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ។ ដំណើរទស្សនកិច្ចនេះដែរ ធ្វើឡើងតបតាមការអញ្ជើញពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បន្ទាប់ពីលោកបានលុបចោលគំរោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល កាលពីខែមុន ក្រោយពេលដែលលោក ដូណាល់ ត្រាំ ធ្វើតេស្តរកឃើញវិជ្ជមានជម្ងឺ Covid-19 ។
បើតាមការរំពឹងទុកនោះ រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីបញ្ហាក្នុងតំបន់ និងទ្វេភាគី ដែលក្នុងនោះរួមមានកិច្ចចរចាដែលបានជាប់គាំងជាយូរមកហើយ ក្នុងគោលបំណងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕

 


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.