រថយន្តស៊េរីទំនើប ALPHARD ចេញពីការ៉ាសសាំងឆ្លងថ្នល់មិនប្រយ័ត្ន បុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យរងការខូចខាត
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ALPHARD ចេញពីការ៉ាសសាំងឆ្លងថ្នល់មិនប្រយ័ត្ន បុកម៉ូតូចំពេញទំហឹងរងការខូចខាត បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំនុចគល់ស្ពានអាកាសក្បាល់ថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា  មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក់ ALPHARD មួយគឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BA-8617 ចេញមកពីកន្លែងការ៉ាសសាំងឆ្លងថ្នល់មិនប្រយ័ត្ន ស្រាប់តែមានម៉ូតូម៉ាកសង់ឌ្រីមមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CK-6024 ស៊េរីឆ្នាំ២០១៤ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថី ព្រះនរោតម្ត  ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏ចាប់ហ្វ្រាំងមិនជាប់ត្រូវរថយន្តស៊េរីទំនើបម៉ាក់ ALPHARD ដែលឆ្លងថ្នល់បញ្ច្រាសទិសគ្នាបុកចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូតខាតផ្នែកខាងមុខកំពឹតកាងខាងឆ្វេង ចំណែកឯម្ចាស់ម៉ូតូវិញរងរបួសស្រាលម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមសងសំណងចំនួន១០០ដុល្លារ ទៅខាងភាគីជនរងគ្រោះបញ្ចប់រឿងនៅកន្លែងកើតហេតុភ្លាមៗតែម្តង៕

 

 


អត្ថបទទាក់ទង