អ្នកគាំទ្រលោក ដូណាល់ ត្រាំ ប្រមូលផ្តុំគ្នានៅមណ្ឌលបោះឆ្នោតក្នុងរដ្ឋ Michigan និង Arizona ដើម្បីតវ៉ាអោយបញ្ឈប់ការរាប់សន្លឹកឆ្នោត
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

អាមេរិក៖ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ជាច្រើននាក់ដែលពោលពេញដោយកំហឹង បានប្រមូលផ្តុំគ្នានៅមណ្ឌលរាប់សន្លឹកឆ្នោតក្នុងទីក្រុង Detroit និង Phoenix ដោយបានស្រែកអោយបញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈក្រុមអ្នកប្រឆាំងនឹងលោក ត្រាំ រាប់ពាន់នាក់ទាមទារអោយរាប់សន្លឹកឆ្នោតរហូតដល់ចប់សព្វគ្រប់ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានស្រែកនៅក្នុងទីក្រុង Detroit ថា បញ្ឈប់ការរាប់សន្លឹកឆ្នោត.. បញ្ឈប់អំពើចោរកម្ម ។ ការតវ៉ាខាងលើនេះបានកើតមានឡើងចំពេលដែលក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia ។
បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ក៏បានអះអាងនៅថ្ងៃពុធនេះដែរថា លោកនឹងស្នើឱ្យតុលាការកំពូលធ្វើអន្តរាគមន៍បញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈក្រុមយុទ្ធនាការរបស់លោកក៏បានដាក់ពាក្យបណ្ដឹងស្នើបញ្ឈប់ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋ Michigan និងរដ្ឋ Pennsylvania ផងដែរ ៕

 


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.