រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

នា ព្រឹកថ្ងៃ ព្រហស្បតិ៍ ០៥រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០៥ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ  រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន  គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឱ្យបានជាប់ជាប្រចាំ និង ជា ពិសេស កិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង រាជធានីភំ្នពេញ៕

 


អត្ថបទទាក់ទង