កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបជនសង្ស័យប្រុសស្រី៤នាក់ ដកហូតគ្រឿងញៀនជិត ១គីឡូក្រាម
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

(ភ្នំពេញ ) ៖ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្ទឹងមានជ័យ ទី២  បើកប្រតិបត្ដិ បង្ក្រាប ជនសង្ស័យ ប្រុស ស្រី ចំនួន ៤នាក់  ឈានដល់ដកហូត ថ្នាំ ញៀន ជិត ១គីឡូ ក្រាម  ។ ហេតុការណ៍ខាងលើ ធ្វើ ឡើង នៅ វេលា ម៉ោង  ១១ និង  ៣០ នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០  នៅ បន៩ជួល លេខ ១៦  ផ្លូវ លំ  ក្រុម ៣  ភូមិ ដំណាក់ ធំ ១  សង្កាត់ ស្ទឹងមានជ័យ ២  ខណ្ឌ មានជ័យ   រាជធានី ភ្នំពេញ  ។

លោក  ណេង  សាមឿន  នាយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្ទឹងមានជ័យទី ២  ប្រាប់ឲ្យ ដឹង ថា  ដោយបានការយកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ និង ចង្អុលបង្ហាញឲ្យសហការគ្នាជាមួយកម្លាំងនគរបាលទទួលផែនគ្រឿងញៀនបានចុះរដ្ឋបាលនៅដីឡូតិ៍គ្មានលេខ បន្ទប់លេខ១៦ ផ្លូវលំក្រុម៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤ នាក់ជាបន្ដបន្ទាប់ និងដកហូតម្សៅក្រាមសថ្លាបានសរុបចំនួន២០ កញ្ចប់ , ធំ១០ កញ្ចប់, តូច១០កពា្ចប់ មានទម្ងន់ប្រហែលជិតមួយគីឡូក្រាម ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យបានឲ្យដឹងនៅ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា
ជនសង្ស័យចំនួន០៤នាក់៖
ទី១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ទី២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦  ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។
ទី៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។
និងទី៤-ឈ្មោះ ហុិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ
ទី២ ខណ្ខមានជ័យ ភ្នំពេញ ។
 
លោកបានបន្ដថា កាលពីថ្ងៃទី០៤ ខែវិច្ឆិ កា ឆ្នាំ២០២០ វេលា ម៉ោង១១ និង ០០ នាទី កម្លាំងជំនាញនៃអធិការដ្ឋានននគបាលខណ្ខមានជ័យសហការជាមួយកម្លាំងប៉ុស្តិ៏ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៍បានឃាត់ជនសង្ស័យ២នាក់ ជិះម៉ូតូ មួយគ្រឿងម៉ាក់វ៉េវ ពណ៍ខ្មៅក៍ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន ១០កញ្ចាប់ថង់តូច និង១កញ្ចាប់ថង់ធំ លាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ហើយជនសង្ស័យ  បានសារភាពថា យកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។

ក្រោយពីស្តាប់ចម្លើយសារភាពសមត្ថ កិច្ចក៏បានបន្តទៅឆែកឆេរនៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៍បានត្រួតពិនិត្យឃើញក្រាម សរថ្លាចំនួន០៩កញ្ចាប់ថង់ធំបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿ ងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី  ៕ដោយ ៖ បញ្ញា

 

 


អត្ថបទទាក់ទង