ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
កម្ពុជានៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០
ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមិនមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ឡើយ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន៣នាក់។ អ្នកជាសះស្បើយទាំង៣នាក់ មានជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ធំ, ជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំស្នាក់នៅខេត្តព្រះសីហនុ និងបុរសជនជាតិបារាំងម្នាក់អាយុ៣៧ឆ្នាំ ស្នាក់់នៅរាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី៥ច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩២នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៦នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
