លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង២០៧ ទល់នឹង១៤៨សំឡេង
ថ្ងៃ ពុធ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២០៧ ទល់នឹង ១៤៨ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១១:១០នាទីព្រឹកនេះម៉ោងនៅកម្ពុជា ។

សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕


អត្ថបទទាក់ទង