ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
អាមេរិក៖ លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១៣៣ ទល់នឹង១១៥សំឡេង
ថ្ងៃ ពុធ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០
អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអោយដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងអោយគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង១៣៣ ទល់នឹង ១១៥ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១០:៤០នាទី ព្រឹកនេះម៉ោងនៅកម្ពុជា ។
សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕
