រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនទៅបុករូបសំណាកបណ្តាលឲ្យបាក់ ជាច្រើន និងក្រឡាប់ជាច្រើនជុំរងរបួសធ្ងន់ស្រាលចំនួន៣នាក់
ថ្ងៃ ពុធ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ៖ យុវជនម្នាក់រងរបួសធ្ងន់ និងយុវជន២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើករថយន្តមួយគ្រឿង យ៉ាងលឿនទៅបុករូបចម្លាក់ព្រះដែលដាក់នៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់រូបព្រះអស់ជាច្រើនរូប ហើយរថយន្តក្រឡាប់៤ជុំរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាក រ៉េងរ៉ូវើល ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BI.1669បើកបរដោយយុវជនម្នាក់ រួមដំណើរ និងយុវជនពីរនាក់ទៀតបានបើកតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែផ្លូវកោងផង មិនបង្អន់ល្បឿនបានទៅបុកនឹងរូបចម្លាក់ព្រះ បណ្ដាលឲ្យបាក់ប្រកេះបាក់ចំនួនពីរ និងរូបយាយ ម៉ៅចំនួនមួយ រូបលោកសង្ឃបិនបាទបាក់ជើងមួយទៀត និង រូបតោដាច់ក្បាលខ្ទាតចម្ងាយជាង២០ម៉ែត្រ។

ចំណែករថយន្តបង្កបណ្ដាលឲ្យក្រឡាប់ចំនួន៤ជុំ រងការខូចខាតយ៉ាងដំណំ។ រងរបួសអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងអ្នកបើករង របួសស្រាល ២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ  ៖  ជីម  ភារ៉ា


អត្ថបទទាក់ទង