បោះឆ្នោត២០១៦៖ ស្ទង់មតិថា គ្លីនតុនឈ្នះ ទីបំផុត ត្រាំឈ្នះ ចុះឆ្នាំ២០២០ អាចប្រវត្ថិសាស្ត្រច្រំដែរទេ?
ថ្ងៃ អង្គារ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

កាលពីឆ្នាំ២០១៦ ស្ទង់មតិបង្ហាញថា ហ៊ីលឡារី គ្លីនតុននឹងឈ្នះ តែចុងក្រោយ គឺលោក ដូណាល់ ត្រាំ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក ។

នាថ្ងៃទី៣ វិច្ឆិកា ២០២០នេះ ទីភ្នាក់ងារសាព័ត៌មានដ៏ល្បី economictimes បានចេញផ្សាយដោយដាក់ចំណងជើងថា « តើ ត្រាំ អាចឈ្នះឆ្នោតគួរឲ្យភ្ញាក់ផ្អើល ដូចកាលពីឆ្នាំ២០១៦ទេ?»

ប្រភពថា ប្រសិនបើការស្ទង់មតិជាតិត្រឹមត្រូវនោះ លោក ចូ បៃឌិន ប្រហែលជាឈ្នះភ្លូកទឹកភ្លូកដីដ៏ខ្លាំងបំផុត ក្នុងប្រវត្ថិបោះឆ្នោតនៅអាមេរិក ជាង៣០ឆ្នាំមកនេះ លើសការឈ្នះរបស់អតីតប្រធានាធិបតី Bill Clinton កាលពីឆ្នាំ១៩៩៦ទៀត។ បើដូច្នេះមែន គឺជារឿងដ៏អស្ចារ្យ។

គួរបញ្ជាក់ថា មកទល់ពេលនេះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៥៩ នាថ្ងៃទី៣ វិច្ឆិកា ២០២០ (ម៉ោងនៅអាមេរិក) បេក្ខជន ចូ បៃឌិន នៅតែបន្តមានសម្លេងនាំមុខ បេក្ខជន ដូណាល់ ត្រាំ ផ្អែកតាមការស្ទង់មតិថ្នាក់ជាតិ៕


អត្ថបទទាក់ទង