ថៃបិទវេបសាយអាសអាភាស Pornhub និង១៩០វេបសាយផ្សេងទៀត តែរងការរិះគន់
ថ្ងៃ អង្គារ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

ថៃ៖​ រាជរដ្ឋាភិបាលថៃបានអះអាង នៅថ្ងៃនេះថា ខ្លួនបានបិទគេហទំព័រអាកាសអាភាស Pornhub និងគេហទំព័រ១៩០ផ្សេងទៀតដែលបង្ហាញពីរូបភាពអាសអាភាស នាំឲ្យកើតមានកំហឹងតាមអនឡាញ ចំពោះបំរាមនេះ ហើយទទូចតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ។

រដ្ឋមន្ត្រីឌីជីថលរបស់ថៃ Puttipong Punnakanta បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣ វិច្ឆិកា នេះថា ការបិទនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរឹតបន្តឹងចំពោះច្រកចូលទៅក្នុងប្លុករឿងអាសអាភាស និងគេហទំព័រល្បែងនានា ដោយអះអាងថា គេហទំព័រទាំងនេះខុសច្បាប់ ផ្អែកតាមច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេស។

ប៉ុន្តែអ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនបានរិះគន់ចំពោះការបិទនេះ ដោយពួកគេថា គេហទំព័រ Pornhub នេះគឺស្ថិតក្នុងចំណោម Top 20 ដែលជាឧស្សាហកម្មសិចទទួលស្គាល់កម្រិតពិភពលោក។ ក្រុមសកម្មជន ហៅខ្លួនឯងថា បានសរសេរទាមទារថា «ពួកយើងចង់បាន Pornhub មកវិញ ប្រជាជនមានជម្រើសរបស់ខ្លួន» ហើយក្រុមមួយទៀតសរសេរថា «សង្គ្រោះ Pornhub មកវិញ ឬ #SavePornhub » ដោយថែមទាំងប្រកាសធ្វើបាតុកម្ម នៅថ្ងៃនេះទៀតផង៕ ប្រភពពី CNA

 


អត្ថបទទាក់ទង