អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៧លាននាក់ ក្នុងនោះស្លាប់ជាង១លាន២១ម៉ឺននាក់ និងជាសះស្បើយជាង៣៤លាន២ម៉ឺននាក់
ថ្ងៃ អង្គារ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៧លាន៣១ម៉ឺន៣ពាន់៤៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២១ម៉ឺន១ពាន់១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៤លាន២ម៉ឺន៦ពាន់៧៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៥៦ម៉ឺន៧ពាន់៥៤៣នាក់ ស្លាប់ចំនួន២៣ម៉ឺន៦ពាន់៩៩៧នាក់ និងជាសះស្បើយចំនួន៦លាន១៧ម៉ឺន១ពាន់៤០២នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន២៦ម៉ឺន៦ពាន់៩១៤នាក់ ស្លាប់ចំនួន១២ម៉ឺន៣ពាន់១៣៩នាក់ និងជាសះស្បើយ៧លាន៦០ម៉ឺន១ពាន់៤២៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥៥ម៉ឺន៤ពាន់២០៦នាក់ ស្លាប់១៦ម៉ឺន២៧២នាក់ និងជាសះស្បើយ៤លាន៩៨ម៉ឺន៩៤២នាក់ ៕


អត្ថបទទាក់ទង