មេដឹកនាំពិភពលោកថ្កោលទោសករណីវាយប្រហារដោយកាំបិតនៅបារាំង ដែលបណ្តាលអោយមនុស្ស០៣នាក់ស្លាប់
ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

បារាំង៖ បណ្តាមេដឹកនាំពិភពលោកបានប្រកាសថ្កោលទោសករណីវាយប្រហារដោយកាំបិតនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងនិស ដែលបារាំងបានហៅថា ជាការវាយប្រហាររបស់ក្រុមភេវរករឥស្លាម នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។

ការថ្កោលទោសនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ព្រមទាំងសហភាពអឺរ៉ុប អារ៉ាប់ និងមេដឹកនាំអ៊ីស្រាអែលផងដែរ ។ បើតាមអាជ្ញាធរបារាំង មនុស្ស០៣នាក់ត្រូវបានស្លាប់ ក្នុងនោះរួមមានទាំងស្ត្រីម្នាក់ដែលត្រូវបានគេសម្លាប់ដោយកាត់ក្បាល បន្ទាប់ពីមានការវាយប្រហារដោយកាំបិតនៅឯព្រះវិហារគ្រឹស្ដមួយក្នុងទីក្រុងនីស ភាគខាងត្បូងប្រទេស ។

ក្រៅពីមនុស្សស្លាប់ខាងលើ មានមនុស្សជាច្រើនទៀតបានរងរបួស ខណៈអាជ្ញាធរក្នុងទីក្រុងនីស បាននិយាយថា វាមើលដូចទៅជាឧប្បត្តិហេតុភេរវកម្ម ។ ជុំវិញ បញ្ហាខាងលើនេះ នាយកដ្ឋានរដ្ឋអាជ្ញាប្រឆាំងភេរវកម្មបារាំងបញ្ជាក់ថា ខ្លួនត្រូវបានស្នើសុំឱ្យធ្វើការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់លើការវាយប្រហារនេះ ក្រោយជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ៕


អត្ថបទទាក់ទង