អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៥លាន៣សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៨ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន៩សែននាក់
ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៥លាន៣១ម៉ឺន៣ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៨ម៉ឺន៥ពាន់៧៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន៩៨ម៉ឺន៥ពាន់៦៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន២១ម៉ឺន២ពាន់៧៦៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៤ពាន់១៧៧នាក់ និងជាសះស្បើយចំនួន៥លាន៩៨ម៉ឺន៣ពាន់៣៤៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៨ម៉ឺន៨ពាន់៤៦នាក់ ស្លាប់ចំនួន១២ម៉ឺន១ពាន់១៣១នាក់ និងជាសះស្បើយ៧លាន៣៧ម៉ឺន១ពាន់៨៩៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤៩ម៉ឺន៦ពាន់៤០២នាក់ ស្លាប់១៥ម៉ឺន៩ពាន់៣៣នាក់ និងជាសះស្បើយ៤លាន៩៥ម៉ឺន៤ពាន់១៥៩នាក់ ៕


អត្ថបទទាក់ទង