អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៤លាន២សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៧ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន៤សែននាក់
ថ្ងៃ ពុធ ទី ២៨ ខែ តុលា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៤លាន២៣ម៉ឺន៥ពាន់៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៧ម៉ឺន១ពាន់២៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន៤៤ម៉ឺន៣ពាន់៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៣ម៉ឺន៨ពាន់៣០នាក់ ស្លាប់ចំនួន២៣ម៉ឺន២ពាន់៨៤នាក់ និងជាសះស្បើយចំនួន៥លាន៨៧ម៉ឺន៧ពាន់៩៦៤នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩៨ម៉ឺន៨ពាន់៨៥៣នាក់ ស្លាប់ចំនួន១២ម៉ឺន៥៤នាក់ និងជាសះស្បើយ៧លាន២៥ម៉ឺន៧ពាន់១៩៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤៤ម៉ឺន៩០៣នាក់ ស្លាប់១៥ម៉ឺន៧ពាន់៩៨១នាក់ និងជាសះស្បើយ៤លាន៩០ម៉ឺន៤ពាន់៤៦នាក់ ៕


អត្ថបទទាក់ទង