អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៣លាន៧សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៦ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន១សែននាក់
ថ្ងៃ អង្គារ ទី ២៧ ខែ តុលា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៣លាន៧៧ម៉ឺន៤ពាន់៩១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៦ម៉ឺន៤ពាន់៤៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន១៧ម៉ឺន៨ពាន់៧៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៩៦ម៉ឺន២ពាន់៧៨៣នាក់ ស្លាប់ចំនួន២៣ម៉ឺន១ពាន់៤៥នាក់ និងជាសះស្បើយចំនួន៥លាន៨៣ម៉ឺន៣ពាន់៨២៤នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩៤ម៉ឺន៥ពាន់៨៨៨នាក់ ស្លាប់ចំនួន១១ម៉ឺន៩ពាន់៥៣៥នាក់ និងជាសះស្បើយ៧លាន១៩ម៉ឺន៨ពាន់៧១៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤១ម៉ឺន១ពាន់៥៥០នាក់ ស្លាប់១៥ម៉ឺន៧ពាន់៤៥១នាក់ និងជាសះស្បើយ៤លាន៨៦ម៉ឺន៥ពាន់៩៣០នាក់ ៕


អត្ថបទទាក់ទង