កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀតនៅថ្ងៃនេះ
ថ្ងៃ អង្គារ ទី ២៧ ខែ តុលា ឆ្នាំ ២០២០

ក្រសួងសុខាភិបាល៖ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ដោយត្រូវគេរកឃើញលើស្ត្រីជនជាតិបារាំង អាយុ២៣ឆ្នាំ មានអសយដ្ឋាននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសឹង្ហបុរី និងបានមកដលើប្រទេសកម្ពុជា នៅថ្ងៃ២៥តុលាឆ្នាំ២០២០។

លទ្ធផលធ្វើតេស្ដវត្ថុសំណាកលើបុគ្គលនោះគឺវិជ្ជាមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ ស្ត្រីជនជាតិបារាំងរូបនោះ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេត្យមិត្តភាពខ្មែរ- សូវៀត។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកដំណើរចំនួន១០៧នាក់ទៀតដែលរួមដំណើរតាមជើងយន្តហោះជាមួយស្ត្រីជនជាតិបារាំងនោះ ប៉ុន្តែពួកគេមានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ១៩។

ទោះជាយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យបុរី១០០ខ្នងចំនួន១៩នាក់ និង៨៨នាក់ទៀត នៅសណ្ឋាគារចំនួន៣នៅរាជធានីភ្នំពេញ។  គិតត្រឹមថ្ងៃ២៧តុលាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៨៨នាក់ ក្នុងនោះបានជាសះស្បើយ២៨៣នាក់ និងនៅសល់៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទាំង៥នាក់នោះ មានជនជាតិខ្មែរ២នាក់ បារាំង២នាក់ និងប៉ូឡូញម្នាក់៕


អត្ថបទទាក់ទង