អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៣លាន៣សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៥ម៉ឺននាក់ និងជាសះស្បើយជាង៣១លាន៩សែននាក់
ថ្ងៃ ច័ន្ទ ទី ២៦ ខែ តុលា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៣លាន៣២ម៉ឺន៨ពាន់៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៥ម៉ឺន៩ពាន់៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣១លាន៩០ម៉ឺន៦៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៨៨ម៉ឺន៩ពាន់១៧៩នាក់ ស្លាប់ចំនួន២៣ម៉ឺន៥១០នាក់ និងជាសះស្បើយចំនួន៥លាន៧៧ម៉ឺន២ពាន់៤៩៨នាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩០ម៉ឺន៩ពាន់៥០នាក់ ស្លាប់ចំនួន១១ម៉ឺន៩ពាន់៣០នាក់ និងជាសះស្បើយ៧លាន១៣ម៉ឺន៣ពាន់៩៩៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៣៩ម៉ឺន៤ពាន់១២៨នាក់ ស្លាប់១៥ម៉ឺន៧ពាន់១៦៣នាក់ និងជាសះស្បើយ៤លាន៨៣ម៉ឺន៥ពាន់៩១៥នាក់ ៕

 


អត្ថបទទាក់ទង