ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
នាយករដ្ឋមន្ត្រីប្រទេសមួយទៀតហើយដែលបានឆ្លងជំងឺកូវីដ១៩
ថ្ងៃ ច័ន្ទ ទី ២៦ ខែ តុលា ឆ្នាំ ២០២០
ប៊ុលហ្គារី៖ នាយករដ្ឋមន្ត្រីប្រទេសប៊ុលហ្គារីលោក Boyko Borissov បានឆ្លងជំងឺកូវីដ១៩ ដោយលោកបញ្ជាក់ពីលទ្ធផលតេស្តថាមានវីរុសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ ហើពេលលោកកំពុងសម្រាកព្យាបាលនៅផ្ទះ។
លោក Boyko Borissov វ័យ៦១ឆ្នាំ បានឆ្លងជំងឺនេះ ក្រោយ២ថ្ងៃដែលសមាជិកគណៈរដ្ឋមន្ត្រីម្នាក់បានឆ្លង ហើយបានប៉ះពាល់ផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីមួយចំនួនទៀត។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា លោកបានផ្អាករាល់កិច្ចប្រជុំទាំងអស់ តាំងពីថ្ងៃសុក្រ សប្តាហ៍មុន ហើយកម្មវិធីផ្សេងៗទៀតក៏ត្រូវផ្អាផងដែរ។
បច្ចុប្បន្ន ប្រទេសប៊ុលហ្គារី ដែលមានចំនួនប្រជាជនសរុបប្រមាណ៧លាននាក់ មានអ្នកឆ្លងកូវីដ១៩សរុបជិត៤ម៉ឺននាក់ហើយ ស្លាប់ជាង១ពាន់នាក់។ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះដែរ កន្លងមក ក៏មានថ្នាក់ដឹកនាំប្រទេសមួយចំនួនបានឆ្លងដែរ សូម្បីតែលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក៏បានឆ្លងដែរ៕
