អាវុធហត្ថរាជធានីភ្នំពេញ បន្តមានវត្តមាន បម្រើ និង សង្គ្រោះ ពលរដ្ឋនៅតំបន់ងាយរងគ្រោះ
ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះនិងបម្រើ ប្រជាពលរដ្ឋ នៅតាមតំបន់លិចទឹក និងបានបន្ថែមកម្លាំងទៅជួយលើកដាក់លីសែងនិងរៀបចំអំណោយសម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋ ២គោលដៅ ក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ សរុបស្មើនឹង ១,៩៨២គ្រួសារ ដែលក្នុងនោះរួមមាន៖
1- ជួយលើកដាក់លីសែងនិងរៀបចំអំណោយ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១,២៥០គ្រួសារ មកពី ៦សង្កាត់ លើ ៨សង្កាត់ ក្នុងខណ្ឌច្បារអំពៅ ប្រព្រឹត្តទៅនៅភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
2- ជួយលើកដាក់លីសែងនិងរៀបចំអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២គ្រួសារ ប្រព្រឹត្តទៅក្នុងបរិវេណគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ក្រោមអធិបតីភាព ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
3- ក្រៅពីនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការនៅគោលដៅលិចទឹក នៅតែបន្តត្រៀមជួយសង្គ្រោះ ជួយដឹកជញ្ជូនសម្ភារៈ ដឹកជញ្ជូនប្រជាពលរដ្ឋ ត្រឡប់ចូលទៅកាន់ផ្ទះពួកគាត់វិញជាបណ្ដើរៗ និង ជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ព្រមទាំង សំអាតបរិស្ថានជុំវិញបរិវេណគោលដៅឈរជើង គ្រប់ពេល៕

 


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.