ពេលឃោសនាបោះឆ្នោត លោកត្រាំថា កូវីដ១៩នឹងបញ្ចប់ឆាប់ៗតែអាមេរិកស្លាប់ជាង២២ម៉ឺននាក់ហើយ
ថ្ងៃ សៅរ៏ ទី ២៤ ខែ តុលា ឆ្នាំ ២០២០

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្របេក្ខភាពប្រធានាធិបតីអាណត្តិថ្មីរបស់ខ្លួ កាលពីថ្ងៃម្សិលមិញថា ជំងឺកូវីដ១៩នឹងត្រូវបញ្ចប់ឆាប់ៗនេះ។ ក្នុងវេទិការជជែកដេញដោល នៅរដ្ឋ Florida ឱកាសនោះដែរ លោកត្រាំ ថែមទាំងចោទប្រកាន់គូប្រជែងបោះឆ្នោត មកពីបក្សប្រជាធិបតេយ្យ លោក ចូ បាយឌិនថា បានលើកយកបញ្ហាសុខភាពនេះមកបន្លាចពលរដ្ឋអាមេរិក មិនឲ្យបោះឆ្នោតជូនលោកត្រាំទៀតផង។
ជំងឺរាតត្បាតកូវីដ១៩ ដែលបានសម្លាប់មនុស្ស២២៤០០០នាក់ នៅសហអាមេរិករួចមកហើយ និងបានធ្វើឲ្យបាត់បង់ការងារធ្វើរាប់លាននាក់ បានក្លាយជាប្រធានបទដ៏សំខាន់យកមកនិយាយ ក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាថ្ងៃទី៣ វិច្ឆិកា ខាងមុខនេះ។ លោក ចូ បាយឌិន បាននិយាយរិះគន់ថា លោកត្រាំបានបោះបង់ចោលវិធានការទប់ស្កាត់ជំងឺ ហើយបានសន្យាថា ប្រសិនបើលោកឈ្នះឆ្នោត លោកនឹងស្នើសុំសភាអនុម័តច្បាប់កូវីដ១៩ ដែលលោកនឹងចុះហត្ថលេខាក្នុងពេល១០ថ្ងៃដំបូង នៃការឡើងកាន់តំណែងក្នុងការិយាល័យ។ លោក ចូ បាយឌិនថា លោកត្រាំនៅស្ងៀមសម្រាប់ពលរដ្ឋអាមេរិក។ តែលោកវិញ លោកនឹងមិនបិទសេដ្ឋកិច្ចទេ តែលោកនឹងបិទបញ្ចប់វីរុសកូវីដ១៩៕ ប្រភព Reuters


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.