មីយ៉ាន់ម៉ារឹបអូសថ្នាំញៀនហេរ៉ូអ៊ីន ជិត២២គីឡូក្រាម តម្លៃជាង១លានដុល្លារ
ថ្ងៃ សុក្រ ទី ២៣ ខែ តុលា ឆ្នាំ ២០២០

អាជ្ញាធរប្រទេសមីយ៉ាន់ម៉ាបានរឹបអូសថ្នាំញៀនហេរ៉ូអ៊ីន២១.៩៨គីឡូក្រាម ក្នុងតំបន់ Sagaing នេះបើតាមរបាយការណ៍ ចេញផ្សាយដោយសារគណៈកម្មការកណ្តាលទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា CCDAC នាថ្ងៃសុក្រ ទី២៣ តុលានេះ។

ហេរ៉ូអ៊ីនតម្លៃប្រមាណ១.៦៩លានដុល្លារអាមេរិក ត្រូវបានរឹបអូសបានពីរថយន្តមួយគ្រឿង ក្នុងទីប្រជុំជន កាលពីយប់ថ្ងៃព្រហស្បតិ៍។ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ខណៈការស៊ើបអង្កេតតាមចាប់ខ្លួនជនសង្ស័យ៥នាក់ទៀត នគរបាលមីយ៉ាន់ម៉ាកំពុងបន្តធ្វើប្រតិបត្តិការ​ ៕


អត្ថបទទាក់ទង