កូវីដ១៩៖ ថៃគ្រោងបន្ថយថ្ងៃធ្វើចត្តាឡីស័កទេសចរ ឬមិនចាំបាច់តែម្តង
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ តុលា ឆ្នាំ ២០២០

ក្រសួងសុខាភិបាលថៃ កាលពីម្សិលមិញ បានប្រកាសអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ខ្លួនគ្រោងនឹងបន្ថយចំនួនថ្ងៃចត្តាឡីស័ក សម្រាប់ទេសចរ ពី១៤ថ្ងៃ មក១០ថ្ងៃវិញ ឬឈានដល់មិនបាច់ធ្វើតែម្តង។

ការប្រកាសនេះធ្វើឡើង ក្រោយពេលភ្ញៀវទេសចរបរទេស៣៩នាក់ដំបូងបានធ្វើដំណើរពីចិនមកថៃ កាលពីថ្ងៃអង្គារ៍ ជាការមកដល់ក្រោយការបិទមិនឲ្យទេសចរបរទេសចូលប្រទេស ជិត៧ខែ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul បាននិយាយថា ភ្ញៀវទេសចរមកពីក្រុងសៀងហៃទាំងនោះត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ មុនពេលមកដល់ក្រុងបាងកក ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ ប៉ុន្តែពេលនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានស្នើឲ្យបន្ថយថ្ងៃធ្វើចត្តាឡីស័កមកត្រឹម១០ថ្ងៃវិញ។

លោករដ្ឋមន្ត្រីថា «ខ្ញុំបាននិយាយហើយថា ប្រសិនបើយើងជឿជាក់ យើងមិនបានខ្លាចទេ បើទោះបីជាការធ្វើចត្តាឡីស័កគឺជាវិធីផ្តល់សុវត្ថិភាពបំផុតនោះ។ បើយើងមានវិធីសាស្ត្រល្អណាមួយ ប្រហែលជាត្រូវបន្ថយ៤ទៅ៥ថ្ងៃ ឬ៣ ឬ ក៏មិនចាំបាច់តែម្តង។»


អត្ថបទទាក់ទង