ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០
ថ្ងៃ ច័ន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

គ.ជ.ប ៖ នៅព្រឹកនេះ នៅខេត្តកណ្តាល ដំណើរការចុះឈ្មោះប្រព្រឹត្តទៅនៅគ្រប់ការិល័យ ១២៧/១២៧ ដោយការិយាល័យដែលបានផ្អាកទាំង៣ដោយសារជំនន់ទឹកភ្លៀងបានដំណើរការឡើងវិញហើយ ក៏ដូចជានៅរាជធីភ្នំពេញផងដែរក៏បើកដំណើការ ១០៥/១០៥ការិយាល័យ។

នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការិយាល័យនៅ ១៦៤៦ឃុំ~សង្កាត់ បានដំណើរការ។

គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនសរុប 256.545 នាក់ដែលស្មើនឹង 85,4% លើចំនួនប៉ាន់ស្មានដែលត្រូវចុះឈ្មោះថ្មីប្រចាំឆ្នាំចំនួន 300.390 នាក់៕


អត្ថបទទាក់ទង