ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ក្រសួងអភិវឌ្ឍន៍ជនបទ ៖​ ទឹកជំនន់ធ្វើឲ្យផ្លូវជាច្រើនខ្សែនៅបាត់ដំបង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ​ (មានវីដេអូ)
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

  លោក វ៉ាន់ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានធ្វើការប៉ាន់ប្រមាណនិងធ្វើការសិក្សាលើផលប៉ះពាល់ជាបឋម ក្នុងរបាយការណ៍របស់មន្ឋីរ នៅក្នុងអំឡុងទឹកជំនន់ជន់លិចក្នុងខេត្តបាត់ដំបង កន្លងមកនេះ យ៉ាងហោចបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវជាច្រើនទាំងផ្លូវលំ ផ្លូវក្រួស ផ្លូវក្រាលថ្ម និងបណ្តាញផ្លូវផ្សេងៗទៀតជាច្រើនក្នុងស្រុកក្រុងទូទាំងខេត្ត ប្រមាណ៥៧៧ខ្សែ ស្មើជិត២ពាន់គម.និងធ្វើឲ្យខូចខាតសរុប ប្រវែងប្រមាណ ១៤០គម.ខូចខាតលូចំនួន៦០កន្លែងនិងស្ពាន៥កន្លែង
។នេះមិនទាន់គិតពីផលប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធផ្នែកការងារសុខភាព អនាម័យ និង ប្រព័ន្ធទឹកស្អាត តាមជនបទ ទៀតផង។

      ការថ្លែងបែបនេះ ក្នុងខណៈពេលដែលលោកបានចុះទៅពិនិត្យមើលពីស្ថានភាពនិងធ្វើការស្រាវជ្រាវប៉ាន់ប្រមាណនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួន ដែលកំពុងតែទទួលរងដោយទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដែលស្ថិតនៅក្នុងស្រុកថ្មគោល និង ស្រុកមោងឫស្សី ខេត្តបាត់ដំបងថ្មីៗកន្លងទៅ ជាមួយនិងក្រុមការងារមកពីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តមអ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងមន្ត្រីសំខាន់ របស់ក្រសួង និងមន្ទីរជាច្រើនទៀត។

        ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងដោយកត់សម្គាល់ថាៈបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងតែកើតឡើង នៅក្នុងខេត្តបាត់ដំបងនាពេលនេះ បានធ្វើឲ្យផ្លូវជាច្រើនខ្សែក្នុងក្រុងនិងនៅតាមទីជនបទទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលទាមទារតម្រូវឲ្យធ្វើការជួសជុលឲ្យបានឆាប់រហ័ស និងដើម្បីឲ្យពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ ។

     ក្នុងពេលចុះពិនិត្យពីស្ថានភាពដែលរងផលប៉ះពាល់ដោយទឹកជំនន់ចុងរដូវវស្សា ដែលបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅបាត់ដំបង រងការប៉ះពាល់មានការខូចខាតនោះជារួមមាន៖ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ផ្លូវដី និង បញ្ហាអនាម័យជាដើមនេះ។ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងអំពាវនាវដល់រដ្ឋបាលខេត្តបាត់ដំបងនិងគ្រប់អាជ្ញាធរក្រុងស្រុក ព្រមទាំងអាជ្ញាធរដែនដីនៅតាមមូលដ្ឋានឃុំ-សង្កាត់ត្រូវចូលរួមឲ្យបានម៉ឺងម៉ាត់ ក្នុងការជួយទប់ស្កាត់ឃាត់ឃាំងកុំឲ្យយានយន្តធុនធ្ងន់ធំៗ បើកបរនិងធ្វើចរាចរណ៍ទៅ-មក នៅលើកំណាត់ផ្លូវ ដែលរងដោយទឹកជំនន់ជន់លិចហូរកាត់ និងនៅកន្លែងលិចលង់កន្លងមក ឲ្យខាងតែបាន ជាដាច់ខាត។

        ក្នុងការចុះពិនិត្យផ្ទាល់នៅតាមផ្ទះនិងជួបប្រាស្រ័យផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានផ្ទាល់ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖ ការចុះមកពិនិត្យមើល និងវាយតម្លៃផលប៉ះពាល់នេះ គឺក្រុមការងារ នៅមិនទាន់កំណត់ថា ការខូចខាតកម្រិត១ កម្រិត២ ឬកម្រិត៣ ប៉ុណ្ណានៅឡើយនោះទេ។ព្រោះស្ថានភាពទឹកនៅលិចផ្លូវនៅឡើយ តែទោះបីយ៉ាងណាក្រសួង និង ជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឲ្យខិតខំចុះធ្វើទិន្នន័យនិងរបាយការណ៍ជាក់លាក់ឲ្យបានឆាប់រហ័សដើម្បីធ្វើសំណើរ ក្នុងការស្នើសុំធ្វើការជួសជុល កែលម្អឡើងវិញ។ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )