ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន បាននាំប្រេងឥន្ទនៈចំនួន១៥០ ០លីត្រ ប្រគល់ជូនកងកម្លាំងកំពុងជួយសង្គ្រោះប្រពលរដ្ឋរងគ្រោះទឹកជំន់ នៅខណ្ឌដង្កោ
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

(ភ្នំពេញ) ៖ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន  ដេីម្បីចូលរួមជា មួយយុវជនរាជធានីភ្នំពេញ   បាននាំ ប្រេងឥន្ទនៈចំនួន១៥០០លីត្រ ដែលជាអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រគល់ជូនដល់កងកម្លាំងចម្រុះចំនួន ១១ អង្គភាពដែលកំពុងប្រចាំការជួយសង្គ្រោះប្រជាពលរដ្ឋដែររងគ្រោះដោយសារ គ្រោះទឹកជំនន់ទឹកភ្លៀងជន់លិចក្នុងមូលដ្ឋានភូមិសាស្ដ្រខណ្ឌដង្កោ ។

ការប្រគល់ប្រេងឥន្ទនៈធ្វើឡើង នៅ រសៀលថ្ងៃអាទិត្យ  ទី១៨  ខែតុលា  ឆ្នាំ ២០២០ ចំណុចមុខ ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងស្ថានភាពនេះដែរ ស.ស.យ.ក. ក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង របស់សមាជិក សមាជិកា គ្រប់លំដាប់ ថ្នាក់ នៅតាមទីតាំងរងគ្រោះផ្ទាល់ ដែលបានចូលរួមជាមួយអាជ្ញាធរ ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុុវត្ថិភាព។

បើទោះស្ថានការណ៍មកដល់ពេលនេះ ស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងណា ក៏ដោយ ស.ស.យ.ក. កំពុងបន្តធ្វើការតាមដាន និងវាយតម្លៃដោយយកចិត្តទុកដាក់បំផុតពីស្ថានភាពទាំងអស់នោះ ជាមួយនឹងការស្វះស្វែងកៀគរការឧបត្ថមជាបន្តបន្ទាប់ពីវិស័យឯកជន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាអាសន្ននេះ។

គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជា ពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការចូលរួមរបស់សម្បុរសជន ដើម្បីដោះស្រាយការលំបាកកើតចេញពីជំនន់ទឹកភ្លៀងនាពេលនេះ ជាកាយវិការដ៏ល្អប្រសើរបំផុតសម្រាប់សង្គមកម្ពុជា។ ពោលកាយវិការនេះ បានបង្ហាញនៅពេលមានទុក្ខ គឺពលរដ្ឋកម្ពុជាបានរួមគ្នា ដើម្បីជម្នះរាល់ឧបសគ្គ និងបញ្ហាទាំងឡាយ៕
ដោយ ៖ បញ្ញា