ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នាំយកឱសថ និង សម្ភារៈ ផ្តល់ជូនមន្ទីរពទ្យស្រុកថ្មពួក និងពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

បន្ទាយមានជ័យ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននាំយកឱសថ និង សម្ភារៈបរិក្ខារ ផ្តល់ជូនដល់មន្ទីរពទ្យស្រុកថ្មពួក និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ សកម្មភាពនេះមានការអមដំណើរដោយឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមស្រី យក់ សម្បត្តិ និងលោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងប្រតិភូក្រសួងសុខាភិបាលជាច្រើននាក់ទៀត។

 

ឯកឧត្តម ម៉ម ប៊ុនហេង ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្រ្តីបុគ្គលិកសុខាភិបាល កងកម្លាំងកងពលតូចទ័ពពិសេស (៩១១) កងរាជអាវុធហត្ថ កម្លាំងនគរបាល ព្រមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានចុះជួយជម្លៀសអ្នកជំងឺ ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងបរិក្ខារពេទ្យសំខាន់ៗទាំងយប់ ដោយមិនខ្លាចនឿយហត់។ ក្រុមគ្រូពេទ្យប្រមាណ ១០០នាក់ និងអ្នកជំងឺ ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

 

ឯកឧត្តមអរគុណដល់មន្រ្តីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ និងបន្តនូវសកម្មភាពនេះបន្តទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ទាំងឡាយ ឱ្យដល់កម្រិតតិចបំផុតដែលអាចធ្វើទៅបាន។ ឯកឧត្តម ម៉ម ប៊ុនហេង បានចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព និងបានចែកជូននូវមុងជ្រលក់ថ្នាំ។

 

ព្រមជាមួយនោះ ឯកឧត្តមបានណែនាំឱ្យពលរដ្ឋសម្រាន្តក្នុងមុង កុំលេងទឹក ជាពិសេសកុមារតូចៗ ពិសារទឹកស្អាត ឬដាំពុះ ថែរក្សាអនាម័យខ្លួនប្រាណ និងចំណីអាហារឱ្យបានល្អ ដើម្បីចៀសវាងការលង់ទឹក ពស់ចឹក និងជំងឺឆ្លងផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

 



អត្ថបទទាក់ទង