ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ទទួលទេយ្យទានសប្បុរសធម៌ពីព្រះចៅអធិការវត្តសន្សំកុសល និងគណៈសង្ឃ គង់នៅវត្តសន្សំកុសល
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះញាណកោសល យឹម ចំរើន   ព្រះចៅអធិការវត្តសន្សំកុសល និងគណៈសង្ឃ គង់នៅវត្តសន្សំកុសល នារសៀលថ្ងៃអាទិត្យ ២កេីត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤។

ក្នុងនោះដែរក៍មានការចូលរួមចំណែកបរិច្ចាគនូវទេយ្យទានពីព្រះអង្គមានដូចជា ៖
១. ព្រះញាណកោសល យឹម ចំរើន ព្រះចៅអធិការវត្តសន្សំកុសល បរិច្ចាគនូវទេយ្យទាន មាន អង្ករ ១តោន = ២០បាវ , បន្លុង ៣៧ ប្រដាប់ , ទឹកសុទ្ធ ១០កេស , ទឹកក្រូច ១០កេស , មី ១៥ កេស , ទឹកត្រី ៥យួរ , ទឹកស៊ីអ៉ីវ ៥យួរ , ទឹកដោះគោ ១កេស = ៤៨ កំប៉ុង , ស្ករស ១បាវ=២៥ គីឡូក្រាម ។
២. ព្រះគ្រូសីលាកញាណ ប៉ុល ចន្ទរី ព្រះគ្រូសូត្រឆ្វេង វត្តសន្សំកុសល បរិច្ចាគនូវទេយ្យទាន មាន  បច្ច័យ ១០ម៉ឺន រៀល , បន្លុង ៦ប្រដាប់ , មី ២កេស , ទឹកស៊ីអ៉ីវ ២យួរ ,  ទឹកត្រី ២យួរ , ទឹកក្រូច ២កេស ។
៣. ព្រះគ្រូ ឃោសាករ័ត ធួន ចន្ទថន មេកុដិលេខ៤ បរិច្ចាគនូវទេយ្យទាន មាន បច្ច័យ ៥ម៉ឺនរៀល , ទឹកក្រូច ១កេស , ទឹកសុទ្ធ ១កេស , មី ១កេស  ។
៤. ព្រះគ្រូសេរីឃោសវង្ស សៀង ឆេន កុដិលេខ៥ បរិច្ចាគនូវទេយ្យទាន មាន បច្ច័យ ១០ម៉ឺនរៀល , មី ៥កេស , បន្លុង ៥ប្រដាប់ ។
៥.  ព្រះសក្យមុនីញាណ សរ ស៊ុម កុដិលេខ៤ បរិច្ចាគនូវទេយ្យទាន មាន បច្ច័យ ១០ម៉ឺនរៀល , បន្លុង ១០ប្រដាប់ , ទឹកសុទ្ធ ៥កេស , ទឹកក្រូច ៣កេស , មី ៥កេស ។
៦. ព្រះគ្រូធម្មវិជិតមេធា អ៊ូ បូរី លេខាវត្តសន្សំកុសល ចួលរួម បច្ច័យ ៤០ម៉ឺនរៀល ។

នាឱកាសនោះ ព្រះញាណកោសល យឹម ចំរើន ព្រះចៅអធិការវត្តសន្សំកុសល បានមានព្រះថេរដីកាកោតសរសើរ  គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក៍ដូចជាអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ។

 បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធាន អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ  បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន សែន  ប្រធានកាកបាទក្រហមកម្ពុជា  ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះព្រះញាណកោសល យឹម ចំរើន ព្រះចៅអធិការវត្តសន្សំកុសល ព្រះសង្ឃ  គណៈកម្មការ  អាចារ្យវត្តទាំងអស់ ដែលជានិច្ចកាល តែងតែបរិច្ចាគនូវទេយ្យទានជូនដល់អនុសាខាខណ្ឌមានជ័យ ដើម្បីអនុសាខាកាន់តែមាន លទ្ធភាពបន្ថែមទៀត ក្នុងការជួយសំរាលដល់ការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ របស់យើង ។
ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ    តាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន សែន  ប្រធានកាកបាទក្រហមកម្ពុជា  ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា  ។

ទេយ្យទានដែលសាខាបានទទួលពីវត្តសន្សំកុសល មាន ១០មុខ ដូចជា ៖
១. អង្ករ ១តោន = ២០បាវ
២. បន្លុង ៥៨ ប្រដាប់
៣. មី ៣០កេស
៤. ទឹកក្រូច ១៦កេស
៥. ទឹកសុទ្ធ ១៦កេស
៦. ទឹកត្រី ៧ យួរ
៧. ទឹស៊ីអ៉ីវ ៥ យួរ
៨. ទឹកដោះគោ ១កេស=៤៨កំប៉ុង
៩. ស្ករស ១បាវ=២៥Kg
១០. បច្ច័យ ២,០០០,០០០ រៀល៕