ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកឡានបុកជនរងគ្រោះហើយថយ មកកិនបន្ថែមទៀតរហូតបាត់បង់ជីវិត ពីបទ ឃាតកម្ម
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០


(ភ្នំពេញ) ៖ នេះបើយោងតាមលោកគុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធា នីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០នេះថា  លោក សឿ ឡងឌី ព្រះរាជរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើជនត្រូវចោទឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ  ជាអ្នកបើកឡានបុកជនរងគ្រោះហើយថយ មកកិនបន្ថែមទៀតរហូតបាត់បង់ជីវិត ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា សំណុំរឿងខាងលើនេះក្រោយពីតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ និងត្រូវបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្ដនីតិវិធី ។

លោកវរសេនីយឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ប្រាប់ថា  កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានជនបង្កម្នាក់ត្រូវបានសមត្ថកិច្ចរបស់ឃាត់ខ្លួនក្នុងហេតុុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។ គឺនៅចំណុចលើដងផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ ស្ថិតក្នុសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះមានឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹង មានជ័យ១ ខណ្ឌមានជ័យ និង អ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។

ពាក់ពន្ធ័ករណីនេះដែរ លោកឧត្ដមសេនី យ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ ក៏បានឲ្យដឹងថា ជនបង្ករដែលត្រូវបានចាប់បញ្ជូនដោយនគបាលខណ្ឌបឹងកេង កងនៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មកកាន់ការិយាល័យចរាចរផ្លូវគោក មាន ឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ បច្ចប្បន្នស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បញ្ជាក់បន្ថែមថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនជនបង្ក ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ចំពោះករណីនេះបើករថយន្តសេរីទំនើបបុកមនុស្សស្លាប់នេះ បើតាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយឡែកសាកសពសាច់ញាតិកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្ត សំរោងអណ្តែត ៕ ដោយ ៖ បញ្ញា

 

 


អត្ថបទទាក់ទង